ឥណ្ឌា លក់មីស៊ីលល្បឿនលឿនបំផុតលើលោកឲ្យប្រទេសជាមិត្ត ដំឡើងឫទ្ធិដាក់ចិន
រដ្ឋធានីញូវដេលី៖ ក្រោយការកើតមានជម្លោះព្រំដែនជាមួយនឹងប្រទេសចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងភាគីចិនស្លាប់៤៣នាក់នោះមក មេដឹកនាំឥណ្ឌា តែងតែស្វះស្វែង រកទិញយន្ដហោះចម្បាំងទំនើបៗ មកពីលោកខាងលិច សម្រាប់ទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ចិន ប៉ុន្ដែនៅពេលនេះ ឥណ្ឌារឹតតែដំឡើងឫទ្ធិរបស់ខ្លួនបន្ថែមទៀត ដោយសម្រេច លក់មីស៊ីល មានល្បឿនលឿនជាងសំឡេងទៅឲ្យប្រទេសជាមិត្តថែមទៀតផង។ បើយោងតាមគេហទំព័រ Defenceaviationpost បានចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា ...