សិង្ហបុរីរៀបចំការបោះឆ្នោតនាយករដ្ឋមន្រ្តី ស្របពេលកំពុងមានការរាត្បាតពីជំងឺឆ្លង
សិង្ហបុរី៖ការបោះឆ្នោតមួយកំពុងដំណើរការនៅទូទៅរបស់ប្រទេសសឹង្ហបូរី ទោះបីជាប្រទេសកំពុងតែស្ថិតនៅក្រោមរលកនៃការរីករាលដាលនៃមេរោគឆ្លង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ។ សិង្ហបុរីជាប្រទេសតូចមួយក្នុងចំណោមប្រទេសមួយចនួនផ្សេងទៀតនៅអាស៊ី ដែលបានធ្វើការបោះឆ្នោតក្នុងអំឡុងពេលមានរោគរាតត្បាត ក្នុងនោះពួកគេបានដាក់វិធានការណ៍សុវត្ថិភាពតឹងរឹងត្រូវបានធ្វើឡើងចំពោះអ្នកបោះឆ្នោតតាមរយៈការពាក់ស្រោមដៃ និងម៉ាស់ត្រឹមត្រូវរហូតសន្លឹកឆ្នោតត្រូវបានគេកំណត់រួច ស្របពេលប្រទេសនេះគឺជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានករណីឆ្លងកើនឡើងដល់ ៤៥.០០០ ករណី។ ដូច្នេះការប្រមូលផ្តុំនិងព្រឹត្តិការណ៍ទ្រង់ទ្រាយធំត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ក្នុងកំឡុងពេលមានជំងឺរាតត្បាតមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបានឈានទៅមុខក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកនេះ។ ប្រទេសសឹង្ហបូរីត្រូវបានគ្រប់គ្រងដោយគណបក្សតែមួយចាប់តាំងពីមានឯករាជ្យភាពគឺគណបក្សសកម្មភាពប្រជាជន (PAP) - ហើយគេរំពឹងថានឹងរក្សាអំណាចបាន បន្ទាប់ការបោះឆ្នោតត្រូវបានបញ្ចប់ ដែលធ្វើឱ្យលោក Lee Hsien Loong ...