ព័ត៌មានកីឡា

6

ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមសម្រេចរក្សាទុក សេនារីយោត្រឹម២ ក្នុងចំណោម៣

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវសេនារីយោត្រឹម២ប៉ុណ្ណោះ ដោយរក្សាកាលបរិច្ឆេត នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យាពេលទៅឆ្នាំ២០២២វិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍...

Read more

ក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមកោះហ្គាំ វគ្គ Play-Off AFC ASIAN CUP CHINA 2023

កីឡាជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប៉ះជាមួយក្រុមកោះហ្គាំ (Guam) នៃវគ្គជម្រុះ Play-Off ខណៈក្រុមឆាយនីសតៃប៉ិត្រូវប៉ះជាមួយក្រុមឥណ្ឌូណេស៊ី ដើម្បីស្វែងរកក្រុមជ័យលាភីចំនួន២ក្រុមឡើងទៅប្រកួតនៅវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC ASIAN CUP CHINA 2023)។ នេះយោងតាមលទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គជម្រុះ ដែលមាន៤ក្រុមនេះ ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។...

Read more

កីឡាកាយសម្ព័ន្ធ គ្រោងនាំគ្រូបង្វឹកកម្រិតខ្ពស់មកពង្រឹងហ្វឹកហាត់នាខែក្រោយ

កីឡាជាតិ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាគ្រោងនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកពីរុស្ស៊ី នាខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដើម្បីពង្រឹងការហ្វឹកហាត់ និងសម្រួចសមត្ថភាពរបស់កីឡាករ-កីឡាការិនី ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធ កំពុងធ្វើការងារនេះជាមួយគណៈកម្មាធិការជាតិ CAMSOC ដើម្បីជួលគ្រូកម្រិតខ្ពស់មកបំពាក់បំប៉ន និងសម្រួចបច្ចេកទេសបន្ថែមដល់កីឡាករ-កីឡាការិនីលើវិញ្ញាសាកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិច។ ប៉ុន្ដែវិបត្តិកូវីដ-១៩...

Read more

CAMSOC បន្តបញ្ជ្រាបការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

កីឡាជាតិ៖ នៅក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កំពុងបញ្ជ្របការផ្សព្វផ្សាយអំពីយុទ្ធនាការនេះទៅកាន់ស្រទាប់មហាជនទូទាំងប្រទេសជាបណ្តើរកន្លមកហើយៗនៅក្នុងពិធីប្រារព្ធ «ទិវាអូឡាំពិក» នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក៏បញ្រ្ជាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងគោលដៅផ្សព្វផ្សាយទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ទៀត...

Read more

ក្រុមហ៊ុនទឹកកកអនាម័យEVA ចែករំលែកទឹកចិត្តមនុស្សធម៌ចំថ្ងៃរំឮកខួប2ឆ្នាំនៃការបង្កើតខណ្ឌ កំបូល

បេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនផលិតទឹកកកអនាម័យEVA នៅតែបន្តធ្វើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នារសៀលថ្ងៃទី 12 ខែ មិថុនានេះផងដែរ យុទ្ធនាការមួយនេះបានមានវត្តមានមកដល់សាលាខណ្ឌកំបូល ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ថ្ងៃប្រគល់អំណោយរបស់ក្រុមហ៊ុន EVA គឺធ្វើឡើងចំថ្ងៃរំឮកខួប2ឆ្នាំគត់នៃការបង្កើតឡើងនូវសាលាខណ្ឌកំបូល នេះបើតាមការលើកឡើងរបស់លោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌផ្ទាល់តែម្ដង។ អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd....

Read more

កីឡាការិនីស្នូកឃ័រ ស្រួង ភាវី ឈ្នះជើងឯក Blue One Resort LPBA Championship

កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានឈ្នះជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០...

Read more

CAMSOC ត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពីសម្តែង-ទទួលទង់ស៊ីហ្គេម

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ(CAMSOC) បានត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីសម្តែង និងទទួលទង់ ស៊ីហ្គេម ពីពិធីបិទរបស់ម្ចាស់ផ្ទះស៊ីហ្គេម ចុងឆ្នាំ២០២១ មកស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ដែលការត្រួតពិនិត្យវឌ្ឍនភាពការងារនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត...

Read more

អ្នកស្ម័គ្រចិត្ត១ម៉ឺននាក់នឹងជាកម្លាំងពិសេស ជួយដល់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

កីឡាជាតិ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលត្រៀមអ្នកស្ម័គ្រចិត្តចំនួន១ម៉ឺននាក់ ជាកម្លាំងពិសេសជួយដល់ដំណើរការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម...

Read more

កីឡាករភ្នំពេញក្រោនម្នាក់ទៀតវិជ្ជមានជំងឺកូវីដ-១៩

កីឡាជាតិ៖ កីឡាករក្លិបបាល់ទាត់ភ្នំពេញក្រោនម្នាក់ទៀតហើយបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលជាកីឡាករបរទេស កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្លិបនេះបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយបានលុបចោលការប្រកួត សប្តាហ៍ទី២ ពានរង្វាន់លីគខាប់ រដូវកាល ២០២១ ដែលជាការប៉ះគ្នារវាងភ្នំពេញក្រោន និងវិសាខា។ ពាក់ព័ន្ធករណីកីឡាករបរទេសនេះមិនត្រូវបានប្រកាសជាផ្លូវការពីក្លិបបាល់ទាត់ភ្នំពេញក្រោននៅឡើយទេ។ ប៉ុន្ដែក្លិបអាជីព...

Read more

រដ្ឋាភិបាលកម្ពុជាសម្រេចអោយសហព័ន្ធការ៉ាតេកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២២

កីឡាជាតិ៖ តបតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជារៀបចំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីជាការវាស់ស្ទង់កម្រិតបច្ចេកទេសត្រៀមឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាលើកឡើងថា ដំបូងឡើយព្រឹត្តិការណ៍កម្រិតតំបន់នេះគ្រោងធ្វើក្នុងឆ្នាំ២០២១នេះ...

Read more
Page 2 of 12 1 2 3 12

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.