• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Tuesday, August 9, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានទាន់ហេតុការណ៍

អ្នកស្ម័គ្រចិត្ត១ម៉ឺននាក់នឹងជាកម្លាំងពិសេស ជួយដល់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣

by Pich News
16/06/2021
in ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានកីឡា
0
អ្នកស្ម័គ្រចិត្ត១ម៉ឺននាក់នឹងជាកម្លាំងពិសេស ជួយដល់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
50
SHARES
240
VIEWS
Share on FacebookShare on Twitter

កីឡាជាតិ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលត្រៀមអ្នកស្ម័គ្រចិត្តចំនួន១ម៉ឺននាក់ ជាកម្លាំងពិសេសជួយដល់ដំណើរការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំនេះថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ជាគណៈកម្មការពិសេសមួយ សម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ឬកងកម្លាំងការងារដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្ដិការណ៍រៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការ និងមានភាពគ្រប់ជ្រុងជ្រោយរបស់ឯកឧត្តម សុខ សប្បាយណា ដែលធ្លាប់មានបទពិសោធខ្ពស់ដែរ។ យើងឃើញថា អ្វីដែលជ្រើសរើសក្នុងការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អ ទាំងការបណ្ដុះបណ្ដាល ទាំងការរកប្រភពរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល មានភាពជោគជ័យ ឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា «នេះជាការពិនិត្យឡើងវិញ ហើយការដាក់ចេញនូវយុទ្ធសាស្ត្រការរៀបចំច្បាស់លាស់អំពីឯកសារយុទ្ធសាស្ត្រនយោបាយ និងផែនការសកម្មភាពការងាររបស់ខ្លួនពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតដល់ឆ្នាំ២០២៣ ដែលយើងត្រូវការប្រមាណ១ម៉ឺននាក់។ នៅក្នុងចំនួននេះ អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេស និងអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេស ហើយជនពិការក៏ត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកស្ម័គ្រចិត្តដែរ រួមទាំងមនុស្សចាស់ៗកម្រិតណាមួយ ដែលគាត់នៅមានកាយសម្បទា ដែលអាចធ្វើការបាន ដឹងព័ត៌មាន ក៏អាចចូលរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបានដែរ ដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហដល់គ្រប់មជ្ឈដ្ឋានទាំងអស់។ ជាទូទៅ ការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៊ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាមផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមានទំនុកចិត្តខ្ពស់នៅក្នុងការរៀបចំ»។
ជារួម នៅក្នុងឆ្នាំ២០២១នេះ ឯកសារយុទ្ធសាស្ត្រ ឯកសារការងារនានា ត្រូវតែរៀបចំឲ្យបានរួចរាល់ឲ្យអស់ហើយនៅឆ្នាំ២០២២ គឺយើងគ្រាន់តែចាប់ផ្តើមធ្វើការតាមផែនការដែលបានរៀបចំនេះប៉ុណ្ណោះ មានន័យថា ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺត្រូវបានរៀបចំជាឯកសារយុទ្ធសាស្ត្រ ឯកសារសំខាន់ៗ នៅក្នុងជំនាញនីមួយៗ ដែលហៅថាសៀវភៅការងារ ឬសៀវភៅគ្រប់គ្រងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ដើម្បីតម្រង់ទិសការងាររបស់ខ្លួន ឆ្ពោះទៅរកគោលដៅច្បាស់លាស់នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចំពោះការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ជាទូទៅ គឺនឹងធ្វើឡើងមុនរយៈពេល៦ខែ មុនហ្គេមចូលមកដល់ ពោលគឺនៅចុងឆ្នាំ២០២២ យើងនឹងបើកការបណ្តុះបណ្តាលដោយផ្ទាល់។ ប៉ុន្តែមុនរយៈពេលនេះ យើងនឹងអាចចែកជូននូវមេរៀន ឬរៀនតាមប្រព័ន្ធអនឡាញជាជំហានៗជាមុនសិន។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវតែទទួលបាន នៅក្នុងវគ្គអប់រំបណ្តុះបណ្តាល ដើម្បីឲ្យយល់ដឹងអំពីតួនាទីភារកិច្ច ថាតើពួកកាត់ត្រូវធ្វើអ្វីខ្លះ រៀបចំខ្លួនយ៉ាងណាខ្លះ ក្នុងគោលដៅទទួលស្វាគមន៍ភ្ញៀវមកស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

Previous Post

យុទ្នាការសប្បុរសធម៌ របស់កហរុមហ៊ុនChamatrn បន្តដល់ចំនុចខណ្ឌដង្កោ

Next Post

ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់របស់ព្រះនាងតូច ជេនណា ជាមួយឈុតដ៏ស្រស់បំផុត

Related Posts

ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…
សិល្បៈកំសាន្ត

ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…

24/02/2022
231
ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល
ព័ត៌មានកីឡា

ប៉ុស្តីលេខ៥ នាំកីឡាករ បាល់ទាត់ ជប់លៀងចាប់រង្វាន់ អបអរឆ្នាំថ្មី ឡើងផ្អើលសូហ្វីតែល

09/02/2022
208
សន្តិសុខសង្គម

បង្ហាញមុខជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម

20/12/2021
229
មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា
ព័ត៌មានកីឡា

មកដល់ថ្ងៃនេះ! នៅសល់៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រSEA Games 2023 ! របស់កម្ពុជា

27/10/2021
209
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដ ល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺនដុល្លារដ ល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ

13/10/2021
215
លោកឈិន ក្វាន់ចៃ គ្រូរបស់កីឡាករល្បីឈ្មោះរឿង សោភ័ណ្ឌ ឈឺធ្ងន់មិនមានប្រាក់ទៅព្យាបាលនៅពេទ្យ
ព័ត៌មានកីឡា

លោកឈិន ក្វាន់ចៃ គ្រូរបស់កីឡាករល្បីឈ្មោះរឿង សោភ័ណ្ឌ ឈឺធ្ងន់មិនមានប្រាក់ទៅព្យាបាលនៅពេទ្យ

15/09/2021
216
Next Post
ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់របស់ព្រះនាងតូច ជេនណា ជាមួយឈុតដ៏ស្រស់បំផុត

ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់របស់ព្រះនាងតូច ជេនណា ជាមួយឈុតដ៏ស្រស់បំផុត

Archives

  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សាលាបង្រៀនថែសម្ជស្សគ្រីស្ទីណា ប្តេជ្ញាបន្តរកគ្រឹះល្អៗ អោយកាន់តែប្លែកលើវិស័យសាឡន
  • មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង
  • រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !
  • ឧកញ៉ាឡេងប្រុសឧបត្ថម្ភ 20លានរៀល ក្នុងកម្មវិធីខ្មុកខោលជំរុញនិងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ ក្នុងនាមកូនចៅជំនាន់ក្រោយ
  • រង្វាន់ឡានឈ្នះពិតៗ!ស្រីស្អាតម្នាក់ពិតជាសំណាងណា ស់កោសគ្រីមព្យាលបាលមុខodoគ្រួសារកក់ក្តៅត្រូ វរង្វាន់ឡានព្រុសមួយគ្រឿង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (893)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (671)
  • សន្តិសុខសង្គម (2,088)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (352)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.