ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូបញ្ច្រាសទិសដៅចរា.ចរណ៍ ក៏ត្រូវសមត្ថកិច្ចធ្វើការផា.កពិន័.យ ដោយសារតែខ្ជិលទៅបង់ពិ.ន័យដោយខ្លួនឯងក៏ផ្ញើតាមម៉ូតូឌុបទៅបង់ពិ.ន័យស្រាប់តែយុវតីជាសង្សារមិនបានដឹង ធ្វើឲ្យមានការយល់ច្រឡំ ក៏ប ង្ហោះហ្វេបុកចោទប្រកាន់ថាសមត្ថកិច្ចពិ.ន័យលើសកំណត់ (ទារលុយលើស) ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីចរា.ចរណ៍ តែចុងក្រោយភាគីយុវជនជាសង្សារ ក៏បានចេញមុខសុំទោ.សជំនួសសង្សាររបស់ខ្លួន។ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងគណនេយ្យហ្វេបុកឈ្មោះkacaluckyបានឲ្យដឹងថា៖អាខោនខាងលើនេះសរសេរបង្ហោះព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេបុកដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបកស្រាយបំភ្លឺនិងបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថាទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរា.ចរណ៍ឃា.ត់ម៉ូតូល្មើ.សជិះប.ញ្ច្រាសទិសនៅចំណុចកោះពេជ្រកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរា.ច.រណ៍ផ្លូវគោក និងផា.កពិ.ន័យនៅចំណុចកោះពេជ្រ។...
Read moreភ្នំពេញ ៖ បុរសជនបរទេសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានដើរមកដេកនៅលើដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុករួចកិនពីលើ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជនបរទេសម្នាក់ ស្ពាយកាបូបរួចក៏បានដាក់កើយ ដេកនៅលើដងផ្លូវ...
Read moreប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើននៅចាំបាតហេតុការណ៍មួយនេះនៅឡើយកាលពីប៉ុន្មានឆ្នាំមុននេះបានធ្វើឲ្យមហាជនយ៉ាងច្រើនផ្ទុះកំហឹងចំពោះជនបង្កនិងបង្ហាញក្តីសោកស្តាយ ឈឺចាប់ជំនួសក្មេងស្រីរងគ្រោះដែលរងរបួសធំលើផ្ទៃមុខ។យ៉ាងណាមិញរឿងរ៉ាវមួយកន្លផុតទៅ ២ ឆ្នាំទៅហើយ បើតាមសម្តីអ្នកម៉ាក់របស់ ជនរងគ្រោះ ស្រ្តីដែជាជនបង្ក នៅក្នុងពន្ធធនាគារហើយ ប៉ុន្តែរឿងក្តីនៅតែបន្តមិនទាន់បញ្ចប់រងយុត្តិធម៌ឲ្យកូនស្រីបាននៅឡើយខណៈពេលនេះកូនស្រីកាន់តែធំលូនលាស់ច្រើន ។ អ្វីដែលធ្វើឲ្យ គេឯងកាន់តែខ្លោចចិត្តនោះគឺ ក្រោយពេលបានស្តាប់ឮសម្តីដែលអ្នកម៉ាក់ ជនរងគ្រោះ បានបង្ហោះលើបណ្តាញសង្គមសូម្បីតែខ្លួនជាម្តាយក៏ទប់ទឹកភ្នែកមិនបានមិនធ្លាប់រំពឹងថាកូនស្រីគិតដល់ចំណុចនេះ ក្នុងនោះ អ្នកម្តាយបានប្រាប់ឲ្យដឹងថា ៖ចំណែកឯ នៅថ្ងៃទី១៧ ខែមីនា...
Read moreភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នទៅគៀររថយន្តកុងតឺន័រមួយគ្រឿងបណ្ដាលឲ្យរេចង្កូតទៅបុកម៉ូតូមួយគ្រឿងនឹងបង្គោលភ្លើងថ្មមួយដើមបាក់ជាពីកំណាត់ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៣ នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកKIAមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AG-9574...
Read moreបាត់ដំបង: កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២២ លោក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ការិយាល័យ ជំនាញ រួម...
Read moreកូនសិស្សស្រីម្នាក់ដែលមានសម្បុរពណ៌ស ដូចកូនជនជាតិបរទេស ពេលនេះលោកគ្រូម្នាក់បានឲ្យដឹងពីបញ្ហា ហើយដង្ហើយរកសប្បុរសជន ឬអង្គការដើម្បីជួយ ព្រោះពិបាកក្នុងការសិក្សាណាស់កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានអ្នកលេងជាច្រើនបានធ្វើចែករំលែក ពីក្មេងស្រីម្នាក់ ដែលរៀននៅក្នុងថ្នាក់៨ នៅក្នុងឯកសណ្ឋានជាកូនសិស្សយ៉ាងស្អាត ប៉ុន្តែ លោកគ្រូបង្រៀនបានប្រាប់ឲ្យដឹងថា ក្មេងស្រីម្នាក់នេះគាត់មានបញ្ហាភ្នែក ព្រោះមើល ឬ សរសេរអក្សរម្តងពិតជាពិបាកខ្លាំងណាស់។ នៅថ្ងៃទី ១៧ ខែមីនា...
Read moreបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់លូនចូលក្នុងលូចាប់ត្រី តែជាអកុសលបានឈ្លក់ទឹកស្លាប់ តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ព្រោះរាល់ដងជនរងគ្រោះតែងតែចូលចាប់ត្រីបែបនេះរហូតមក លុះដល់ពេលបាត់ខ្លួនធុំក្លិនស្អុយភាយៗបាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលពេញភូមិ។ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរគគី ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ តាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅក្នុង ភូមិកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ពេលដែរគាត់ដើរកាត់ចំណុចកើតហេតុខាងលើ...
Read moreខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនារីជនជាតិចិនបើករថយន្តស៊េរីទំនើបមកបុកប៉ះជាមួយនឹងម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យមានមនុស្សធ្លាក់ពីលើម៉ូតូកង់បីជួលបោកក្បាលរងរបួសធ្ងន់ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកនារីជនជាតិចិនអ្នកបើកបររថយន្តធ្វើកាយវិការច្រងេងច្រងាងហើយថែមទាំងស្រែកឡូឡាផ្អើលគេផ្អើលឯងរកចាប់យកទូរស័ព្ទរបស់(អ្នកសារព័ត៌មាន)ថែមទៀត។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយវិថីឯករាជ្យផ្លូវលេខ ១០០ ទាល់មុខនិង សាលាបឋមសិក្សានិងអនុវិទ្យាល័យ តេជោហ៊ុនសែនកម្មករ ស្ថិតនៅក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ យោងតាមប្រភពព័ត៌មានអ្នកបានឃើញហេតុការណ៍ផ្ទាល់នឹងអ្នកបើកម៉ូតូកង់បីបានប្រាប់ដូចដូចគ្នាឲ្យបណ្ដាញសារព័ត៌មានដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ ម៉ូតូកង់បី...
Read moreសៀមរាប: មនុស្ស២នាក់ បានស្លាប់ យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹម នៅពេលម៉ូតូ១គ្រឿងបានបុកគ្នាជាមួយរយន្តយ៉ាងពេញទំហឹង។នៅវេលាម៉ោង ៨:១០ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចស្ពាននាគ ដោយម៉ូតូមួយគ្រឿងបានបុកជាមួយនិងរថយន្ដម៉ាកព្រួស ស្ថិតនៅក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនក្រោយពីគ្រោះថ្នាក់នេះកើតឡើង។ សូមបញ្ជាកផងដែរថា ករណីនេះកើតឡើងដោយរថយន្តម៉ាកព្រួស ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2BD 7208...
Read moreខេត្តកំពង់ស្ពឺ៖សូមបញ្ឈប់ការប្រើហិង្សាលើកុមារបន្តទៀតទៅព្រោះវាជាអំពើខុសច្បាប់!ជាក់ស្តែងដូចជាករណីនេះអ៊ីចឹងប្តីប្រពន្ធពីរនាក់រួមគ្នាវាយធ្វើបាបកូនបង្កើតនិងកូនដើមខ្លួនឯងបណ្តាលឱ្យរងរបួសពេញខ្លួនត្រូវកម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនយកទៅសាកសួរ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២២នៅចំណុចផ្ទះជួលក្នុងភូមិសា្វយក្រវាន់ សង្កាត់ស្វាយក្រវាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ។លោកអ៊ូចហៀងអធិការនគរបាលក្រុងច្បារមនបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីឈ្មោះហែម វិរៈ (ហៅឡូ) អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះឡាត់ ស្រីពៅ អាយុ៤៥ឆ្នាំ ពីបទពួកគេបានធ្វើសកម្មភាពវាយធ្វើបាបកូនរបស់ខ្លួនឱ្យរងរបួសធ្ងន់ពេញខ្លួន ដែលពួកគេបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២។ ក្មេងប្រុសរងគ្រោះដែលត្រូវម្តាយចុងវាយធ្វើបាបឱ្យរងរបួសពេញខ្លួននោះម្នាក់ឈ្មោះភ័ណ្ឌ វីរៈបញ្ញា ភេទប្រុសអាយុ១៣ឆ្នាំនិងម្នាក់ឈ្មោះភ័ណ្ឌវីរៈសក្កដាភេទប្រុសអាយុ១០ឆ្នាំដែលរស់នៅក្នុងបន្ទុក។លោកអធិការនគរបាលក្រុងច្បារមនបានបន្តឱ្យដឹងទៀតថាក្រោយពីសាក្សីដែលរស់នៅបន្ទប់ជួលក្បែរគ្នារាយការណ៍ពីសកម្មភាពដ៏ឃោរឃៅរបស់ស្ត្រីជាម្តាយចុងខាងលើនេះលោកក៏បានចាត់កម្លាំងព្រហ្មទណ្ឌក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើអន្តរាគមន៍ភ្លាមៗដោយឃាត់ខ្លួនស្ត្រីជាម្តាយចុងនិងប្តីជាឱពុកយកមកការិយាល័យជំនាញដើម្បីសួរនាំ។បច្ចុប្បន្នកុមារទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការខេត្តកំពង់ស្ពឺកំពុងសាកសួរនាំបន្ថែមដើម្បីរកភ័ស្តុតាងបន្ថែមទៀត។ដោយឡែកស្ត្រីដៃដល់និងប្តីជាឱពុកបង្កើតកំពុងស្ថិតក្រោមការសួរនាំបន្តរបស់សមត្ថកិច្ចជំនាញ៕
Read moreទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com
081 31 3333
អាស័យដ្ឋាន៖ រាជធានីភ្នំពេញ
Copyright © 2020 Pich News , All right reserved.
© 2020 pichnews.com