បាត់ដំបង: កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២២ លោក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ការិយាល័យ ជំនាញ រួម ជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ ទឹក ភ្លៀង ) ចំនួន ០២ ទីតាំង ផ្សេងគ្នា នៅ ក្នុង ក្រុងបាត់ ដំបង ដែលក្នុងនោះគឺ៖
-ទីតាំង ទី១ ស្ថិតនៅ ក្នុង ភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៧ នាក់ ។
-ទីតាំង ទី២ ស្ថិតនៅ ក្នុង ភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៩ នាក់ ដោយនាំមក កាន់ ស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ធ្វេីការសាកសួរស្រាវជ្រាវ។
-វត្ថុតាងដកហូត រួម មាន ៖
– វិទ្យុ ទាក់ទង ចំនួន ០៦ គ្រឿង
– ទូរសព្ទ័ ដៃ ចំនួន ២៥ គ្រឿង
– រថយន្ត ចំនួន ០៤ គ្រឿង
– ម៉ូតូ ចំនួន ០៨ គ្រឿង
– ម៉ូតូ កង់ បី ឥណ្ឌា ចំនួន ០១ គ្រឿង
– កង់ ចំនួន ០១ គ្រឿង ។
សូ មជម្រាបជូនថា នៅពេលលេចឮនូវករណីអ្នក ញៀនល្បែងទឹកភ្លៀង មានសកម្មភាពលេងនោះ លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង បានដាក់ បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបា លក្រុង បាត់ដំបងធ្វេីការស្រាវជ្រាវ ដែលក្នុង នោះ អ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពី មុននោះទេ គឺគាត់បានបំប្លែង រូបភាពទៅកាន់ទី តាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទី ប្រជុំជន ហេីយបែងចែករូបភាពតូចៗ។
នៅទីបំផុតក្នងថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភា ព អួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង អ្នក លេងទឹកភ្លៀងក៏ផ្តេីមបង្ហាញតម្រុយ នៅ មូលដ្ឋានខាងលេី ហេីយសមត្ថកិច្ចតាមចាប់ បាន លេីចំនួន០២គោលដៅខាងលេី។
ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបាន ប្តូរយុទ្ធវិធីហេីយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តេីម ភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាព មេឃចង់ ភ្លៀង ។ ជាក់ស្តែងនៅក្នុងករណីខាងលេីនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័ យ សាធារណ:មួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វេីជាទីតាំងភ្នាល់ នៅ ពេលណាដំណក់ទឹក ភ្លៀងស្រក់ចុះពីសំយាប នោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១ ៦នាក់និងវត្ថុតាងផង បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ហេីយ៕