ព័ត៌មានជាតិ

2

អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារ:ណជនប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសូមកុំមានការយល់ច្រឡំ និងចាញ់បោកការបំភិតបំភ័យណាមួយដែលមានបំណងកេងចំណេញខាងផ្នែកនយោបាយ

ក្រុមការងារប្រកាសរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារ:ណជន និងអ្នកនិយមប្រើបណ្ដាញសង្គមហ្វេកជ្រាបថា ខ្លឹមព័ត៌មាន និងរូបភាពខាងក្រោម ជាព័ត៌មានមិនពិត ជាព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកផលិតបង្ហោះពុំមានមូលដ្ឋានច្បាស់លាស់ បំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ សំដៅបំណងទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកមួយក្រុម និងក៏ដូចជាការកេងចំណេញផ្នែកនយោបាយ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅទូទាំងរាជធានី-ខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ នៅព្រះរាជាណាចក្រកម្ពុជាពុំទាន់មានករណីប្រជាជនខ្មែរណាម្នាក់ធ្វើអត្តឃាតដោយសារការរឹបអូសទ្រព្យសម្បត្តិដោយធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុនោះឡើយ។ ដូច្នេះសូមសាធារណជន...

Read more

ក្ងោកទេព ឬ សត្វខ្សឹប (Bengal Florican)

ជាបក្សីដ៏កម្រ ជិតផុតពូជបំផុតលើពិភពលោក ក្ងោកទេពមានសម្បុរស្អាត ល្អប្លែកមានវត្តមាននៅកម្ពុជា។ ក្ងោកទេពឬសត្វខ្សឹប ជាបក្សីច្រើនរស់នៅតាមវាលស្មៅដីសើមនៃវាលទំនាបធំៗមួយចំនួន នៅជាប់មាត់បឹង ជាពិសេសតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប រួមមាននៅក្នុងខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមានវត្តមានខ្លះៗនៅក្នុងខេត្តតាកែវ និងខេត្តផ្សេងៗមួយចំនួនដែរ។ យោងតាមទិន្នន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់ វាលស្មៅលិចទឹកបឹងទន្លេសាប...

Read more

កិច្ចប្រជុំប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២០ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

នៅថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី០១ ក្នុងឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍...

Read more

អបអរសាទរខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០នេះជាខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយបើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ ព្រះវិហារប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែកត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨នៅទីក្រុងកេបិចប្រទេសកាណាដា៕

Read more

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី...

Read more

អ៊ីតាលី អនុញ្ញាតអោយនាវាដឹកជនចំណាកស្រុកចំនួន ១៨០ នាក់ ចុះចតក្នុងប្រទេសខ្លួនវិញ

អ៊ីតាលី៖ តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ប្រទេសអ៊ីតាលី បានផ្តល់​ ការអនុញ្ញាត ឱ្យជនចំណាក ស្រុកចំនួន ១៨០ នាក់ដែល ត្រូវបានជួយសង្គ្រោះ ពីសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅ លើនាវាគ្រប់គ្រង ដោយក្រុមសប្បុរសធម៌ ចុះចតលើកំពង់ផែរបស់ខ្លួន។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីនាវាបានពនាចរណ៍នៅលើសមុទ្យអស់​រយៈ​ពេលជាងមួយសប្តាហ៍។...

Read more

នគរបាលខណ្ឌដង្កោ ចាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតបាន២២កញ្ចប់ធំតូច

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនិងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវចុះបង្ក្រាបឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបាន ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់ (១៨កញ្ចប់ថង់តូច,០៤កញ្ចប់ថង់ធំល្មម)។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង១៥នាទី...

Read more

តារាសម្តែងល្បី សឿន ផានផាភួង មកដល់ពេលនេះមិនហ៊ានទទួលយកស្នេហាព្រោះតែខ្លាចរឿងមួយ

ភ្នំពេញ៖ តារាសម្តែងល្បីដែលមហាជនស្គាល់ក្នុងរឿងភាគតាមកញ្ជក់ទូរទស្សន៍ជាច្រើន អ្នកនាង សឿន ផានផាភួង បង្ហើបឱ្យដឹងពីរឿងអាថ៌កំបាំងរបស់នាងដោយមិនហ៊ានទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ។ ក្នុងវិស័យសិល្បៈរាប់ឆ្នាំមកហើយ តារាសម្តែងស្រីរូបនេះនៅបន្តមិនបង្ហាញមុខបុរសគូស្នេហ៍ណាម្នាក់ឡើយ ដោយប្រកែកនិងតែងតែឆ្លើយទៅកាន់អ្នកសារព័ត៌មានថា នាងមិនទាន់ជួបមនុស្សស្រលាញ់ពិតឡើយ។ ចំពោះនាងនៅមានរឿងមួយទៀត ធ្វើឱ្យនាងមិនទាន់ហ៊ានសម្រេចចិត្តបើកបេះដូង។ អ្នកនាង សឿន ផានផាភួង បានប្រាប់ថា មូលហេតុដែលនាងមកដល់ពេលនេះ មិនទាន់សម្រេចចិត្តស្រលាញ់ ឬ យកបុរសនោះ...

Read more

សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀង មួយកន្លែងកណ្តាលក្រុងបាត់ដំបង រិបអូសបានសម្ភារមួយចំនួន

បាត់ដំបង ៖ ទីតាំងល្បែងភ្នាល់ទឹកភ្លៀង មួយកន្លែងស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាល ចុះបង្ក្រាបដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការដឹកនាំដោយ លោក...

Read more

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ15គ្រួសា!

នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង...

Read more
Page 89 of 91 1 88 89 90 91

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.