ពិតជាការខិតខំព្យាយាម យកអស់ពីកម្លាំងកាយចិត្ត តែម្តងដោយសារតែពេលនេះអ្វី ដែលជាការរំពឹងទុក ពីតារារ៉េប បានប្រែក្លាយដូចក្តីប្រាថ្នា។ លោក បានរីកមុខមិនតិចនោះទេ នៅពេលដែលមុខជំនាញថ្មីអាចផុសឡើង ហើយរំពឹងថា មានការពេញនិយមច្រើនបន្តទៀត ពីសំណាក់អតិថិជន។នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២នេះ គេបានឃើញវត្តមានតារាចម្រៀងរ៉េបនៅក្នុងផលិតកម្មហង្សមាសគឺលោក Vid Cooler កាន់កន្ត្រៃមាសកាត់ខ្សែបូរប្រហម ហាងភេសជ្ជៈតែគុជ One Zo សាខាទី2 នៅម្ដុំផ្សាឈូកមាស។ នៅក្នុងនោះដែរ ក៏មានវត្តមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស ជាច្រើនរូបដូចជា លោក នី រតនា និងភរិយា DJ ម៉ៃ លោក ឃុន វុត្ថា និងតារាសម្ដែង រួមទាំង DJ ល្បីៗជាច្រើនរូបទៀតចូលរួមអបអរ។
តារារ៉េបរូបនេះ បានលើកឡើងទៀតថា យុវវ័យសម័យថ្មីនេះមានចំណូលចិត្តទៅលើប្រភេទភេសជ្ជៈ Milk Tea និងត្រូវការកន្លែងអាចសម្រាកកម្សាន្តអារម្មណ៍ផ្សេងៗនាពេលជួបជុំមិត្តភ័ក្ត។ ហាង One Zo ត្រូវបានជ្រើសរើសទីតាំងពិសេស និងមានសក្តានុពលខ្លាំងចំពោះអាជីវកម្ម ដើម្បីស្រូបទាញយុវវ័យយើងឱ្យចាប់អារម្មណ៍ជាមួយ ការដេគ័រក្នុងហាងយ៉ាងប្រណិតដែលអាចឱ្យពួកគេថតរូបបានស្អាតៗ និងជាប់ចិត្តជាមួយ Milk Tea ដែលកំពុងត្រូវចិត្តពួកគេ។លោកបន្តថា ហាងភេសជ្ជៈតែគុជ One Zo នៅតែរក្សាបាននូវរូបមន្តនិងវត្ថុធាតុដើមមកពីកោះតៃវ៉ាន់ ដែលមានច្រើនជម្រើស និងច្រើនរសជាតិ។ លោកចង់ឱ្យអតិថិជនរបស់ One Zo មកសាកល្បង និងទទួលយកនូវបរិយាកាសបែបថ្មីនៅសាខាទី២នេះ៕ លើសពីនេះ មើលឃើញពីចំណូលចិត្ត របស់ បណ្តាយុវវ័យ សព្វថ្ងៃទើប សម្រេចចិត្ត បំពេញតាម តម្រូវការជូន។ រីឯទីតាំងមួយនេះជាចំនុច កណ្តាលទាក់ទាញផងដែរឬ ជាតំបន់សក្តានុពលដ៍សំខាន់មួយ។ យ៉ាងណាក៍ដោយ តារាដែលបាន ចូលរួមសុទ្ឋតែបាន ជូនពរជ័យ ដល់ថៅកែហាងកំពុងមានយីអ៊ុនរូបនេះអោយប្រកបដោយចម្រុងចម្រើនតទៅ។