ជឿថាឈ្មោះ Kim Yu-Na អតីតនារីជិះស្គីលើទឹកកកសញ្ជាតិកូរ៉េខាងត្បូង ប្រិយមិត្តនៅតែស្គាល់ ទោះបីជានាងបានងាកចេញពីគ្រប់ការប្រកួតតាំងពីដើមឆ្នាំ 2014 ក៏ដោយ។
បច្ចុប្បន្នក្នុងវ័យ៣១ឆ្នាំ នាងនៅតែមានប្រជាប្រិយភាពក្នុងប្រទេស នាងក៏បានក្លាយជាមនុស្សដែលគេស្គាល់កាន់តែទូលំទូលាយនៅពេលប្រែខ្លួនទៅជាការងារបង្ហាញម៉ូដ និងពិធីករផ្សាយពាណិជ្ជកម្ម។ រួមទាំងការធ្វើជាតួសម្តែងក្នុងកម្មវិធីជិះស្គីទឹកកកដ៏ធំមួយ ។
សម្រាប់អតីតនារីជិះស្គីលើទឹកកកបានក្លាយជាការចាប់អារម្មណ៍បន្ទាប់ពីក្លាយជាអត្តពលិកកូរ៉េខាងត្បូងដំបូងគេ ដែលបានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2010 នៅទីក្រុង Vancouver ប្រទេសកាណាដា រួមជាមួយនឹងមេដាយមាសចំនួនពីរនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ 2009 និង 2013 ។ លើសពីនេះទៅទៀត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang កូរ៉េខាងត្បូងនាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកិត្តិយស ក្រោយមកគឺជាតួអង្គសំខាន់មួយដែលធ្វើឱ្យទីក្រុង Pyeongchang ទទួលបានជោគជ័យក្នុងការដាក់ពាក្យធ្វើជាម្ចាស់ផ្ទះការប្រកួត។