ភ្នំពេញ៖ ទើបការហើយមិនទាន់បានប៉ុន្មាផង ពេលនេះ ផេនខេក ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយស្វាមីដោយបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា “៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់ (បញ្ជាក់៖ មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)។
គួរបញ្ជាក់ដែរថា ស្នេហារវាងតារាភេទទី៣ ផេកខេក បានចាប់ផ្តើមឡើងរយៈពេល៦ឆ្នាំដោយអ្នកទាំង២បានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាទម្រាំបានរៀបការបន្ទាប់ពីវិបត្តិនៃវីរុសកូវីដ១៩បានស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែមិនទាន់បានប៉ុន្មានផងបែរត្រូវបញ្ចប់ទៅយ៉ាងឆាប់រហ័សដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ៕