នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះតារាស្រីសូដា នីតា កំពុងតែត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់ក្រសែភ្នែកមើលក្រោយពីអ្នកនាងបានប្រកាសបញ្ឈប់ការងារនឹងសិល្បកររៀមច្បងលោក យ៉ែម សំអូន និង ក្រុមហ៊ុនតន្ត្រីរបស់លោក។យ៉ាងណា រឿងខាងលើមិនទាន់បានបញ្ចប់ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រផង ស្រាប់តែនៅថ្ងៃដដែលអ្នកនាង សូដា នីតាបានបង្ហោះសារថ្មីមួយទៀត អរគុណអ្នកនាង ចន ច័ន្ទលក្ខណា ជាពិសេសនោះគឺចំណុចរសើបមួយ អ្នកនាង សូដា នីតាបានលើកឡើងដោយអ្នកនាងនិយាយថាខ្លួនបានលែងលះលោក យុទ្ធ ឋានៈជាស្វាមីហើយ។សារនោះអ្នកនាង សូដា នីតា
រៀបរាប់ថា ៖ «អរគុណបងស្រី Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿង! ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមកក៏ជាពេលវេលានាំឱ្យមនុស្សស្គាល់គ្នា និង ស្រឡាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ!!! ១ ថ្ងៃនេះ 29/03/22 ខ្ញុំសម្រេចបាន ២ ទី ១ សម្រេចទទួលស្ត្រីមេម៉ាយ (លែងលះ)។ ទី ២ សម្រេចចិត្ត ឈប់ធ្វើការឱ្យគ្រុបតារាអ៊ិនធើថេនមែន។ ទី ៣ ការងារផ្សេងៗផ្នែកសិល្បៈនាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រឡាញ់ពេញ»៕