ភ្នំពេញ:តារាចម្រៀងលោកជុំ លីណូ កៀកចូលមកជិតដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុខឆាប់ៗនេះលោកបង្ហើបថា ខ្លួនមានបទច ម្រៀងចង្វាក់ប្រពៃណីច្រើនបទដើមអបអរនិងស្វា គមន៍ឆ្នាំថ្មីនេះ។លើសពីនេះលោកក៏បានស្នើរសុំឲ្យតារាចម្រៀងខ្មែរប្រុស-ស្រីគួរនាំគ្នាធ្វើបទចង្វាក់ប្រ ពៃណីឲ្យបានច្រើនតាមដែលអាចធ្វើបាន។
តារាចម្រៀងលោក ជុំ លីណូ បានអំពាវនាវដូច្នេះថាជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខ្ញុំគិត ថាតារាៗគ្នាយើងគួតែធ្វើបទប្រពៃណីខ្មែរយើងអោ យបានគ្រប់គ្នា។លោកថាខ្ញុំគាំទ្ររាល់ការផលិតបទ ចម្រៀងដែលមានអត្ថន័យជាចង្វាក់ប្រពៃណីខ្មែរដូ ចជា,រាំវង់ ,រាំក្បាច់ ,សារ៉ាវ៉ាន់,ឡាំលាវ ,កន្ទ្រឹម ជា ដើម។លោក ជុំ លីណូ បានបន្តទៀតថាចាំដល់ពេលចប់បុណ្យចូលឆ្នាំយើងចេញបទអី្វក៏ចេញចុះ។ធ្វើដូចឆ្នេះដើម្បីអោយក្មេងជំនាន់ក្រោយបានយល់ដឹងពីល្បែងល្បាំចង្វាក់រាំបែបខ្មែរអោយបានច្រើនកុំអោ យភ្លេចអត្តសញ្ញាណខ្លួនឯងជាខ្មែរ។លោកនិយាថាសម្រាប់រូបលោកគឺមានរួចហើយចំពោះចង្វាក់ប្រពៃ ណីខ្មែរដើម្បីត្រៀមអបអរឆ្នាំថ្មីនេះ។តារាប្រុស ជុំ លីណូ បានបន្ថែមថាបទចម្រៀងដែ លត្រៀមចូលឆ្នាំថ្មីនេះមានចំនួនប្រមាណ៤ឬ៥ប ទខណ:បទដែលចេញរួចហើយមានដូចជា,ចាស់ណង់ ,ឆ្នាំនេះសុំសប្បាយម្តងនិងមានបទជាបន្តប ន្ទាប់ទៀតដែលចេញឆាប់ៗនេះ៕