ភ្នំពេញ៖ Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ក្រោយគ្រងមកុដបវរកញ្ញាយុវវ័យអន្តរជាតិ២០២១ដំបូងគេបង្អស់រួចមក រូបនាងហាក់បីទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ នាងកាន់តែបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។លើសពីនេះទៅទៀត គេសម្គាល់ឃើញថា ចាប់ពីថ្ងៃដែលគ្រងមកុដ Miss Teen International Cambodia 2021រួច នាងទទួលបានឱកាសការងារជាបន្តបន្ទាប់ តាមរយៈការថតម៉ូត និងថតស្ពតផ្សេងៗជាដើម។
ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សវិញយុវតីវ័យ១៤ឆ្នាំរូបនេះ កាន់តែស្រស់ស្អាតជាងមុនទ្វេដង។ពិតណាស់ ស្របពេលកំពុងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅប្រទេសហ្វីលីពីននោះ គេឃើញថាកញ្ញា ឌី បញ្ញាវិមាលា ថែរក្សាសម្រស់បានល្អជាពិសេសរូបភាពថ្មីដែលនាងទើបបង្ហោះស្លៀកឈុតពណ៌ខ្មៅនោះមើលទៅពិតជាស្រស់សោភារាយមន្តស្នេហ៍ទៅកានើហ្វេនៗឲ្យលង់គ្រប់ៗគ្នា។ ក្នុងនោះដែរ អាចនិយាយបានថា បវរកញ្ញាវ័យ១៤ឆ្នាំរូបនេះ ទោះអាយុនៅតិច តែការមើលថែសម្រស់របស់នាងមិនចាញ់មនុស្សពេញវ័យប៉ុន្មានឡើយ៕