មហាជននៅក្នុងបណ្ដាញសង្គម សម្ដែងនូវក្ដីសោកស្ដាយ និង រំជួលចិត្តបំផុត ជុំវិញករណីស្ត្រីពោះធំម្នាក់ មានឈ្មោះ យឹម ស្រីឡែន អាយុ ២៩ ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីសម្រាលកូន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈមុនស្លាប់ ស្ត្រីខាងលើសន្យានឹងស្វាមីថា ម៉ោង ៦ នឹងបានឃើញមុខកូន តែដល់ម៉ោង ៦ ខ្លួនបែរជាលាចាកលោកទៅវិញ ឃ្លាតចាកឆ្ងាយស្វាមី និង កូនទើបកើតគ្មានថ្ងៃចួបចួន។ក្នុងនោះ បើតាមបុរសដែលជាឪពុក មានគណនីឈ្មោះ ព្រំ វ៉ាន់ពិសាល បានបញ្ជាជាមួយកូនរបស់ខ្លួន ថា ៖ «គាត់ថាសុំគេងមើលមុខម៉ាក់ ពេលសួរគាត់ថាកូនឯងមានដឹងថាម៉ាក់ស្លាប់អត់? គាត់ឆ្លើយថាកូនដឹងតើប៉ា តែកូននៅរឹងមាំដើម្បីមើលថែរក្សាអាអូន»។
សេីពីនឹងទៅទៀតលោកបានបន្តទៀតថា. កូនប្រុសទាំង2ចាំជូនដំណើរម្តាយជាលើកចុងក្រោយ ចាប់ពីថ្ងៃនេះតទៅប៉ាត្រូវតែរឹងមាំ ធ្វើជាឪពុកផងនឹងធ្វើជាម្តាយផង ដើម្បីឱ្យកូនទាំងពីរទទួលបានភាពកក់ក្តៅ ទោះមានមានឈ្មោះជាកូនកំព្រាម្ដាយក៏ដោយ ត្រូវតស៊ូទៅមុខជាមួយគ្នាណាកូន.តាមរយៈពាក្យទាងពីឃ្លាដ៏មានន័យនេះ កាន់តែធ្វើឱ្យមហាជន កើតក្ដីអាណិតអាសូរ និង រំជួលចិត្តចំពោះក្រុមគ្រួសារខាងលើ ដោយសម្ដែងនូវការសោកស្ដាយព្រោងព្រាត ព្រមទាំងលើកទឹកចិត្តឱ្យបុរសជាប្ដី និង កូនច្បង រឹងមាំតស៊ូចិញ្ចឹមទារក ដែលទើបកើតបន្តទៅមុខទៀត៕