ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូរេចង្កូតបុកនឹងខឿនពុះចែកទ្រូងផ្លូវនៅជិតវត្តភ្នំ បណ្ដាលឱ្យដួលម៉ូតូខ្ទាតមនុស្ស លើផ្លូវ ហើយក៏ត្រូវរថយន្តមួយគ្រឿងកិនពីលើថែមទៀត បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ២:១០នាទីរ សៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខនាឡិការង្វង់មូលវត្តភ្នំ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់ dream សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FD-6070 បើកបរតាមដងផ្លូវ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតម៉ូតូទៅបុកឃឿនពុះចែកទ្រូវផ្លូវ បណ្ដាលឱ្យដួលម៉ូតូ ហើយមនុស្សបានខ្ទាតចេញពីម៉ូតូ។ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ពណ៌ខ្មៅ បានបើកមកកិនពីលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់។ ក្រោយពេលកិនម្ចាស់រថយន្តបានបន្តបន្ថែមល្បឿនគេចខ្លួនបាត់។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែង។ ភ្លាមៗនោះសមត្ថកិច្ចបានឆែកមើលអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់សពក៏បានទាក់ទងសាច់ញាតិទៅទទួលយក៕