ភ្នំពេញ:លោក អួន បឋម ហៅសាយ ដែលជាតារាចម្រៀងប្រុសOriginal Songមួយរយ:ចុងក្រោយនេះត្រូវបានគេមើលឃើញថាលោកកាន់តែមានភា ពលេចធ្លោខ្លាំងទាំងការគាំទ្រនិងប្រជាប្រិយភាពខ្លាតាមរយ:ការងារសប្បុរសធម៌ជួយសង្គមនិងវិស័យសិល្ប:បច្ចុប្បន្ន។
ស្របពេលជាមួយគ្នានៃសន្ទុះការគាំទ្រកាន់តែហក់ឡើងនេះដែរតារាចម្រៀង សាយ ថ្មីៗនេះទម្លាយឲ្យ ដឹងថាដោយសារតែការស្រលាញ់និងដើម្បីចូលរួមអភិរក្សការពារសត្វដំរីលោកបានចំណាយពេលវេ លាផ្ទាល់ខ្លួនទៅសួរសុខទុក្ខដល់ដំរីមេឈ្មោះ អុីកែវ ដែលបានផ្ដល់កំណើតកូនដំរីមួយក្បាលឈ្មោះព្រះ ទេវី ណូអែល អច្ឆរិយ៍។
លោក សាយ បានបញ្ជាក់ថាខ្ញុំបាទ សាយ និងក្រុ មការងារបានទៅដល់រតនគិរីកាលពីថ្ងៃទី០២ ខែកុ ម្ភ:ឆ្នាំ២០២២កន្លងទៅហើយក៏បានទៅសួរសុខទុ ក្ខដំរីមេឈ្មោះ អុីកែវ ដែលបានផ្ដល់កំណើតកូនដំរីមួយក្បាលឈ្មោះ ព្រះទេវី ណូអែល អច្ឆរិយ៍។លោ កថាវាពិតជារឿងដ៏អស្ចារ្យខ្លាំងណាស់ក្នុងប្រវត្តិសា ស្ត្រកម្ពុជាអស់រយៈពេលប្រហែលជា៣០ឆ្នាំកន្លងម កនេះដែលទើបតែមានដំរីស្រុកអាចផ្ដល់កំណើតកូនបានមួយក្បាល។
តារាចម្រៀង សាយ ក៏បានអំពាវនាវបន្ថែមថាបើសិ នជាអ្នកទាំងអស់គ្នាបានទៅរតនគិរីអាចទៅសួរសុ ខទុក្ខដោយការទិញចំណីទៅឱ្យ អុីកែវ ព្រមទាំងចូ លរួមបរិច្ចាគដល់មូលនិធិអភិរក្សដំរីអៃរាវត្តាដើម្បីធ្វើការទ្រទ្រង់ថែរក្សាការពារដំរីស្រុករបស់កម្ពុជាយើង៕