ភ្នំពេញ:អតីតតារាចម្រៀងស្រីធ្លាប់ល្បីល្បាញលើវិ ស័យសិល្ប:កញ្ញា ពៅ បញ្ញាពេជ្រ គិតមកទល់ពេ លនេះនាងបានធ្លាក់ខ្លួនជាជនពិការមានរយ:ពេលយូឆ្នាំមកហើយបន្ទាប់ពីត្រូវបានឃាតកបាញ់ប្រ ហារប៉ងសម្លាប់ជីវិត។ក្រោយពេលធ្លាក់ខ្លួនជាជនពិការអង្គុយតែលើរទះរុ ញច្រើនឆ្នាំមកនោះ ពៅ បញ្ញាពេជ្រ ជារឿយៗនាងតែងតែបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនប ន្តបន្ទាប់។ខណ:ដែលការប្រើជីវិតរស់នៅបែបសា មញ្ញរបស់ ពៅ បញ្ញាពេជ្រ ក៏ទទួលបានការចាប់ អារម្មណ៍និងលើកទឹកចិត្តពីមហាជនផងដែរ។
ដោយឡែកថ្មីៗនេះអតីតតារាស្រីសម្លេងពិរោះរណ្តុំចិត្តកញ្ញា ពៅ បញ្ញាពេជ្រ ក៏ស្រាប់តែបង្ហោះសារមួ យឃ្លាដើម្បីជាការលើកទឹកចិត្តនិងក្តីសង្ឃឹមសម្រា ប់ខ្លួនឯងធ្វើឲ្យអ្នកគាំទ្រអាណិតគ្រប់គ្នា។ខ្លឹមសារនោះ ពៅ បញ្ញាពេជ្រ បានលើកឡើងថា គ្រាន់តែញញឹមដើម្បីក្តីសង្ឃឹមនឹងលើកទឹកចិត្តខ្លួនឯងមា នអីខុស។តាមរយ:ខ្លឹមសារនេះបានធ្វើឲ្យមហាជនជាច្រើនស ម្តែងការអាណិតអាសូរនិងលើកទឹកចិត្តកញ្ញា ពៅ បញ្ញាពេជ្រ គ្រប់គ្នាខណ:សព្វថ្ងៃនាងបានធ្លាក់ខ្លួនជាជនពិការយូឆ្នាំទៅហើយនោះ៕