កញ្ញាឯកដ៍ ស្រស់សោភា ជា ចារិនី ដែលជា ម្ចាស់មកុដ Miss International Cambodia ចាប់តាំងពី ជាប់ឈ្មោះជា ម្ចាស់មកុដមក នាងបានព្យាយាមបង្វឹកខ្លួនជាច្រើន ទុកមុនដើម្បីឱកាសឆ្ពោះទៅឆាកអន្តរជាតិ។ បវរកញ្ញា ដ៍ផូរផង់រូបនេះ នឹងឡើងទៅកាន់ប្រទេស ជប៉ុនឆាប់ៗនេះឆ្ពោះទៅដណ្តើម មកុដជាមួយស្រីស្អាតជាច្រើននាក់ទៀត មកពីជុំវិញប្រទេសនានា។បើគិតពីវិស័យ ប្រឡងបវរកញ្ញា កញ្ញា ជា ចារិនី បានខិតខំតស៊ូ ឈ្មុលលើ វិស័យមួយនេះ មិនដែលបោះបង់នោះទេ ព្រោះសង្ឃឹមថា នាងនឹងទទួលបានភាពជោគជ័យ ណាមួយជាក់ជាមិនខាន។ ភាពមិនចុះចាញ់នេះហើយ កែប្រែអោយ ចារិនី ប្រឹងប្រែងរហូតដណ្តើមបាន មកុដល្អដាច់គេ តំណាងជាតិកម្ពុជា ឆ្ពោះទៅកាន់ប្រទេសក្រៅដើម្បី ស្វែងរកមុខមាត់បន្តទៀត ដើម្បីខ្លួនឯង និងគ្រួសារ ព្រមទាំងមាតុភូមិដែលខ្លួនស្រឡាញ់។
កញ្ញា ជា ចារិនី បានបញ្ជាក់ដោយទឹកមុខរីករាយថា បើទោះជានាងបានក្លាយជាម្ចាស់មកុដ កញ្ញាឯកអន្តរជាតិ តំណាងប្រទេសកម្ពុជា ប៉ុន្តែល្បឿន ក្នុងការហ្វឹកហាត់ និងស្វែងយល់ពីរបៀប ប្រកួតលើឆាកអន្តរជាតិ នាង បានពិនិត្យតាមដានជាប្រចាំ។ មូលហេតុដូចយើងរៀន អក្សរលេខ បើរៀនហើយរៀនទៀតយើង យល់ច្បាស់ហើយ ពេលឡើងប្រឡងនោះ មិនខ្លាចមាន ការជឿជាក់ស្រាប់។ សម្រាប់ពេលនេះ មុនឡើងទៅជប៉ុន នាង ព្យាយាម ពង្រឹងរកចំនុចសំខាន់ បំពេញភាពខ្វះខាត ដូចជា បង្កើនរបៀបដើរ ការរក្សារូបរាង របៀបធ្វើបទសម្ភាសន៍ និងចំនុចខ្លះទៀត ដើម្បីអោយមានទុនបន្ថែម។ ក្រៅពីក្លាយខ្លួន ជាបវរកញ្ញា ដូចក្តី សុបន្តិ ជា ចារិនី មានក្តីស្រម៉ៃ ចង់ក្លាយជាពិធីការិនី អោយបានលេចធ្លោ ដូចរៀមច្បងមុនៗ ព្រោះនាង មានការពេញចិត្ត និងអាជីពមួយនេះណាស់។