ភ្នំពេញ៖ កាលពីវេលាម៉ោង ១៖៣០នាទីយប់ចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវពីរ ក្រុមបានដេញវាយគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយ គ្រឿងទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុតម៉ូតូកម្ទេចចោល ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រែង។មិនដល់ ២៤ម៉ោងផងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។ជនសង្ស័យទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) អាយុ២១ឆ្នាំ មុខរបរដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។
*ទី៣៖ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកចូលរួមធ្វើសកម្មភាព។ ក្រៅពីនេះនៅមានបក្ខពួកផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព កំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់។ចំណែកជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕