វិស័យបវរកញ្ញា នៅក្នុងប្រទេសកម្ពុជាយើងកំពុង តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងហើយ ក្រោយពេលស្រីស្អាត ប៉ូគីមថេង សុទ្ឋធីតា ធ្វើអោយក្លាយជាប្រវត្តិសាស្ត្រ ឈានដល់១០ប្រទេសចុងក្រោយ។ យ៉ាងណា មានបវរកញ្ញាយើង២រូបទៀត កំពុងធ្វើព្យុះភ្លៀងលើឆាក អន្តរជាតិ មាន នាងកញ្ញា ងិន ម៉ារ៉ាឌី និង កញ្ញាមុខស្រស់ ភុំ សោភ័ណ្ឌ។ សូមជនរួមជាតិផ្តល់កម្លាំងចិត្តអោយ ពួកគាត់ទាំង២ ជាបន្តទៀតក្នុងពេលកំពុងស្ថិតនៅ បរិយាកាសជួបជុំបណ្តា ប្រទេសផ្សេងៗ ដើម្បីប្រជែងសមត្ថភាព។
មហាជនកំពុងសម្តែងការចាប់អារម្មណ៍ក្រោយពេលមានការបង្ហាញជាផ្លូវការនូវឈុតតំណាងជាតិរបស់ Miss World Cambodia2021 ដែលមានការរចនាឡើងដោយអ្នកច្នៃម៉ូតដែលមានបទពិសោធន៍មួយរូប។នៅថ្ងៃនេះផេកផ្លូវការរបស់Miss World Cambodia បានបង្ហោះសារតាមហ្វេសប៊ុកថា នេះគឺជា ឈុតតំណាងជាតិកម្ពុជា ដែលកញ្ញា ភុំ សោភ័ណ្ឌ នឹងត្រូវគ្រងនៅក្នុងកម្មវិធីប្រកួត Miss World 2021 នៅប្រទេស ព័រតូ រីកូ ដើម្បីធ្វើការរាំបង្ហាញជូទស្សនិកជនទស្សនា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2021 ។
ឈុតនេះ រចនាឡើងដោយ លោក សួន តាមីង ដែលបានទទួលជ័យលាភីក្នុការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធីប្រកួត Miss Cambodia 2020 ។ សម្រាប់ឆ្នាំនេះ កម្មវិធីប្រកួត Miss World 2021 មិនមានការប្រកួត ឬការផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។
យ៉ាងណា ក្រោយពេលការបង្ហាញឈុតតំណាងជាតិផ្លូវការហើយនោះគេក៏ឃើញមានមហាជនមួយចំនួនបាននាំគ្នារិះគន់នូវមួយនេះដែលមើលបែបសាមញ្ញ និងខ្វះខាតកន្លែងមួយចំនួន។ការលើកឡើងខាងលើនេះត្រូវបានអ្នកជំនាញពន្យល់ថា ឈុតពាក់យកទៅរាំបើកឆាកកម្មវិធី គេអត់ប្រគួតឈុតទេ ចឹងគេត្រូវយកឈុតណាដែលស្រួលដើម្បីរាំ រៀនស្គាល់ពីកម្មវិធីផង កម្មវីធីគេអត់តម្រូវឈុតណាដែលធំទេ គេត្រូវការឈុតដែលរាំកើត។ដោយឡែកបើក្រឡែកមើលកញ្ញា ភុំ សោភ័ណ្ឌ វិញបានចាកចេញពីប្រទេសកម្ពុជា និងបានទៅដល់ប្រទេសព័រតូរីកូ ទីដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័តដោយសុវត្ថិភាពហើយ។ពេលទៅដល់ទីនោះភ្លាមនាងក៏បានបង្ហោះសារថា ខណៈពេលនេះ នាងខ្ញុំបានមកដល់ប្រទេស ព័រតូ រីកូ ដោយសុវត្ថិភាព អរគុណបងប្អូនទាំងអស់គ្នាដែល បាននឹកចាំ នឹងសួរសុខទុក្ខនៃការធ្វើដំណើររបស់នាងខ្ញុំ អរគុណក្រុមការងារដែលខិតខំដើម្បី ការប្រកួតមួយនេះ ដើម្បីប្រទេសជាតិមួយនេះនាងខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាព៕