អតីត ពិធីការិនី និងជា ហ្វ្រេសសុីហ្គើលជំនាន់ទី១ មាស ម៉ូលីណា កាន់តែប្រើជីវិតស្ងប់ស្ងាត់ច្រើនឡើង នៅក្នុងវិថីសិល្បៈ។ អ្នកនាងស្ទើរ តែបាត់មុខពីទំព័រជីវិតសិល្បៈ និងមានទស្សនិកជនខ្លះទៀត ស្ទើរតែភ្លេចមុខ អ្នកនាងម្តងៗថា ជាតារាធ្លាប់ល្បីល្បាញ ក្នុងនាមពិធីការិនី មានវោហាស័ព្ទ និងមានសម្រស់ដ៍ផូរផង់ម្នាក់។នាចុងក្រោយនេះ តារាធ្លាប់ល្បីរូបនេះ បែរជាបាត់ដាន ងាកចេញពី អាជីពចាស់ ផឹងតែម្តងលែងនឹកនាដូចមុនទៀត បង្កអោយអ្នកគាំទ្រនឹកស្តាយ។ បើងាកមកមើល ជីវិតសព្វថ្ងៃអ្នកនាង នៅតែស្អាតហើយ ចាយភាពហុឺហារ មិនចាញ់គេឡើយ។មាស ម៉ូលីណា បានបម្រើការងារផ្នែកពិធីការិនីយ៉ាងឆ្អិតឆ្អៅ ដោយមានវោហារស័ព្ទបានយ៉ាងល្អ គួរអោយទាក់ទាញ ។ អ្នកនាង បានហែលឆ្លងមុខងារអាជីពនេះ មិនតិចឆ្នាំនោះទេ ទម្រាំមានភាពលេចធ្លោ។ ការងារដែលគេនៅចាំបាន គឺដំបូងឡើយ អ្នកនាង មាស ម៉ូលីណា បានបម្រើការងារ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៣ ។ ក្រោយមកក៍ ចូលមកកាន់ការងារ នៅស្ថានីយ៍ ទូរទស្សន៍សុីធីអិនបានជាច្រើនឆ្នាំ។ គ្រប់គ្នាគិតថា ចាប់តាំងពីអ្នកនាង ចូលកាន់ការងារ នៅសុីធីអិនមក ឃើញថា អ្នកនាង បានតស៊ូ លើជំនាញនេះណាស់។ គេមិនដែលគិតថា អ្នកនាងបោះបង់ ឬលាឈប់នោះឡើយ។ ប៉ុន្តែចុងក្រោយ មាស ម៉ូលីណា បានបាត់វត្តមានលើ ឆាកការងារ អស់ជាច្រើនឆ្នាំ ឃ្លាតយូរទៅៗស្ទើរតែគេភ្លេច មុខទៅហើយ។ មិនដឹងថា អ្នកនាង លាឈប់ ឬអស់និស្ស័យពីសិល្បៈទាំងស្រុងនោះទេ ដោយសារតែគេមើល មិនឃើញថា អ្មកនាងតាំងជំហរវិលបកក្រោយសោះឡើយ។
បើចាំបាន អ្នកនាង មាស ម៉ូលីណា ធ្លាប់បែកបាក់ស្នេហា ជាមួយស្វាមី មានមុខងារជាពេទ្យ។ ចំណងស្នេហ៍ផ្លូវបំបែក នេះ បានបន្សល់ទុកចំណងដៃកូនប្រុស៣នាក់ មានភ្លោះ២រូប។ មកទល់ពេលនេះ មិនមានប្រភពណា អោយដឹងថា អ្នកនាង មាស ម៉ូលីណា មានម្ចាស់ចិត្តឬគូគាប់ថ្មីទៀតឬបែបណា។ ប៉ុន្តែ យោងលើសកម្មភាព ដែលអ្នកនាង បង្ហាញ និងបង្ហោះនៅលើបណ្តាញសង្គមឃើញថា អ្នកនាងឡូយឆាយច្រើន ទាំងផ្នែកសម្រស់ ទាំងសម្ភារៈប្រើប្រាស់ រហូតមានការលើកឡើងថា អ្នកនាងមានគូថ្មី ជាអ្នកស្តុក។ ម្ល៉ោះហើយទើបចង់នៅ រក្សាចំណងស្នេហ៍ថ្មី អោយល្អ ទើបមិនអាចបកក្រោយលើវិថីចាស់បាន។