អ្នកនាង សារ៉ាយ សក្ខណា បានមកដល់ស្រុកខ្មែរប៉ុន្មានថ្ងៃមកហើយ ដោយបាននាំកូននិងប្តីមកលេង ម្តាយនាងបងប្អូន និង មើលការងារក្នុងហាងរបស់នាង នៅម្តុំទួលគោក។នាងនៅតែជាតារាពេញ និយមដដែល ព្រោះគ្រាន់តែដឹងថា មកដល់ស្រុកខ្មែរភ្លាម បណ្តាហាងមួយចំនួន ហៅនាងថតភ្លាមៗមិនទាន់បាត់ហត់។ ពិសេសផ្នែកសំអាងការ រហូតគេនាំគ្នានិយាយថា សារ៉ាយ សក្ខណា ជារាជនីសំអាងការ ថតពេលណាហុងស៊ុយហាងទាំងនោះណាស់ ទើបមិនរំលងនាងបាន។អ្នកស្រីសម្ផស្ស ម្ដាយសសក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ កាលពីរ រសៀលថ្ងៃទី១៥ខែវិច្ឆិការថាសក្កណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិការ ហ្នឹងហើយអ្នក ស្រីភ្ញាក់ ផ្អើល ខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise មិនឲ្យដឹង មុនទេ។ម្ដាយសក្ខិណា បន្ថែមថា គាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយ រំភើបខ្លាំង ដែលបានពួកគេមកលេង។អ្នកស្រីក៍បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅ លេង ពី២ ទៅ៣ខែឯណ្ណោះព្រោះគេ មកការ ប្អូនប្រុស ពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ មករាឆ្នាំ ២០២២ខាងមុខនេះផងនិងមកកម្សាន្ដ ផង។នៅថ្ងៃទី២៨ខែវិច្ឆិការ នេះ អ្នកស្រី និង សក្ខ ណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្ត សៀមរាបផងជូន ប្អូន ជិត រៀបការ នោះទៅថតPre-Wedding នៅទីនោះផងដែរ។
ចំពោះសក្ខណា នាងបានបញ្ជាក់ថា បើមានពេលនាងថតសម្តែងខ្លះៗ តែបើមិនសូវមានតាមហ្នឹងក៍បាន ។យ៉ាងណានាងឈ្លៀតបានគឺមិនចោលសិល្បៈទេ ព្រោះស្រឡាញ់ហើយទស្សនិកជនក៍ នៅគាំទ្រទើបនាងរំភើបចិត្តហើយបន្តការងារចាស់នេះ ដដែល។គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ២០១២ ហើយចំណង ស្នេហ៍ ជាង៨ឆ្នាំ នេះពួកគេទទួល បានកូន២នាក់កូនទី១ ស្រី ឈ្មោះ Mataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុ ជាង២ឆ្នាំ។អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗដោយសារតែមើល មុខជំនួញ (គ្លីនិក រក្សារ សម្ផស្ស) ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែ នាង មើល ទៅ នៅតែមានរូបរាងធម្មតា ដូចមុនមិនស្គមពេក ហើយក៍មិនឡើង គីឡូ ជ្រុល ដែរ។