ភ្នំពេញ:ទស្សនិកជនបានដឹងហើយថាកាលពីថ្មីៗនេះបានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលក្រោពេលដែលតារាស្រី សូ ដានីតា បានប្រកាសធម៌ក្តៅឲ្យ សឿ សុធារ៉ាចេ ញមុខដោះស្រាយជាមួយខ្លួនជុំវិញបំណុលជិត៤ ម៉ឺនដុល្លារ។ទោះបីជាយ៉ាងណារហូតមកទល់ពេលនេះដំណោះ ស្រាយនៅមិនទាន់មានសម្រាប់អ្នកនាង សូ ដានីតា ដែលជាម្ចាស់បំណុលនៅឡើយទេថ្វីនាងបានព្រមានផ្លូវច្បាប់លើកូនបំណុលអ្នកនាង សឿ សុធារ៉ា យ៉ាណាក្តី។រឿងរ៉ាវនេះកាន់តែធ្វើ សូ ដានីតា ហួ សចិត្តខ្លាំងចំពោះទង្វើរគ្មានទំនូលខុសត្រូវរបស់ សឿ សុធារ៉ា។
តួយ៉ាងអ្នកនាង សូ ដានីតា មុននេះបានបញ្ចេញសារដោយកំហឹងបែបនេះថា”ខ្ញុំខំធ្វើការទោះយប់ទាំងថ្ងៃ ទោះកូនឈឺក៏បីកូនបណ្តើរធ្វើការបណ្តើរ ដោយលំបាកកុំស្មានថាអ្នកបានលុយទៅហើយធ្វើប្រងើយបានអោយសោះ ។តារាសម្តែង សូ ដានីតា បានលើកឡើងបន្ថែមទៀ តថាដូចជាមើលងាយម្ចាស់បំណុលពេកហើយនាង សឿ សុធារ៉ា។ ស្តាយចិត្តដែលខំអាណិតស្រលាញ់ រាប់ខែឆ្នាំ។គេចាំបានថា សូ ដានីតា កន្លងមកធ្លាប់បានទម្លាយការពិតដែលត្រូវបាន សឿ សុ ធារ៉ា ជំ ពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារតែសាមីខ្លួន(សុធារ៉ា)មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយពោលផ្ទុយទៅវិញបែជាយកលេសថាកើតរោគចិត្តទៅវិញ។ជុំវិញបញ្ហានេះដែររហូតមកទល់ពេលនេះមិនទាន់ឃើញមានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេខណ:សារព័ត៌មានPice Newsក៏មិនទាន់អា ចទាក់ទងដើម្បីស្វែងរកនូវការបកស្រាយពីអ្នកនាងសឿ សុធារ៉ា បានដែរ៕