ភ្នំពេញ:តារាសម្តែងអ្នកនាង សូ ដានីតាបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនិងមហាជនអ្នកគាំ ទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីនាងបានចេញមកប្រកាសក្តែងៗឲ្យតារាសម្តែងអ្នកនាងសឿសុធា រ៉ា ត្រូវចេញមុខដោះស្រាយជាមួយខ្លួនជាបន្ទាន់មុនពេលត្រូវតុលាការកោះហៅ។ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់តារាស្រី សូដា នីតា នៅរសៀលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១បានទ ម្លាយឲ្យដឹងថានាងខ្ញុំសូមប្រកាសរកអ្នកនាង សឿរ សុធារ៉ា (Sap oun Darapemean) ចេញមុខដោះស្រាយជាមួយខ្ញុំជាបន្ទាន់មុននឹងដីការកោះ ហៅឬមិនចង់អោយគេទៅអញ្ជើញទៅបុ៉ស្តិ៍ប៉ូលីសដល់កន្លែងថត។
តារាសម្តែង សូ ដានីតា បានបន្តទៀតថាសូមកុំថាខ្ញុំកាចព្រោះអ្ន កនាងជាមនុស្សមិនទទួលខុសត្រូវឆាប់ចេញមុខមកជាបន្ទាន់បើមិនចង់ល្បីមុនថតរឿងថ្មីចប់។ការទ្រាំ របស់មនុស្សគឺមានកំណតអ្នក នាងប្អូន។ថ្វីត្បិតមានការបង្ហោះបែបនេះក្តីប៉ុន្តែអ្នក នាង សូ ដានីតា មិនបានបញ្ជាក់ទេថាមានញ្ហាអ្វីជាមួយ សឿ សុធារ៉ា ទេ ។
ដោយឡែកសម្រាប់អ្នកនាង សឿ សុធារ៉ា គេក៏នៅមិនទាន់មានការបកស្រាយឬប្រតិកម្មអ្វីដែរចំពោះរឿងរ៉ាវខាងលើនេះ។ខណ:ដែលនៅលើគណនីហ្វេសប៊ុករបស់ សូ ដានីតា គេក៏ឃើញបង្ហោះសារមុននេះដែរថាតិចទៀតបានល្បីហើយតួឯកស្រីរឿងថ្មីរបស់ហង្សមាសពេលដីការកោះហៅធ្លាក់ចុះមកងា យនឹងទៅអញ្ជើញដល់កន្លែងថតទៀតSapoun Darapemean(សឿរ សុធារ៉ា)៕