ខេត្តកណ្ដាល៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។កូនតិរិច្ឆានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងរករឿងឪពុកខ្លួនឯង ឈានដល់គំរាមថានឹងសម្លាប់ឪពុកទៀតផង ជាហេតុធ្វើឲ្យឪពុកទ្រាំនឹងទង្វើរបស់កូនពុំបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឲ្យធ្វើការចាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ឆុន ឆេង.ភេទប្រុសអាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ ជនសង្ស័យ ឈ្មោះ.ឆេង.ប៊ុនឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានផ្ទុកនូវសារធាតុញៀន) មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត)។ វត្ថុតាងចាប់យក: ១.ស្ន ផ្លែ០៥ចំនួន០១ ផ្លែដែក ដងឬស្សី មានប្រវែង ២.១០ម (ផ្លែដែកមានប្រវែង ៣០ស.មដងមានប្រវែង១.៨០ស.ម) ។
២.កាំបិតផ្គាក់ចំនួន០១ផ្លែដែកដងឫស្សីមានសរុបប្រវែង១.ម(ផ្លែដែកមានប្រវែង៣៥ស.មដងមានប្រវែង៦៥ស.ម)។កន្លងមកឲ្យតែជនសង្ស័យផឹកស្រាស្រវឹងនិងប្រើប្រាស់គ្រឿងញៀនរួចតែងតែរករឿងនិងគំរាមកំហែងកាប់សម្លាប់ជនរងគ្រោះជាឪពុកជាញឹកញាប់ ៕