ភ្នំពេញ:គិតមកទល់ពេលនេះការស្លាប់អ្នកម្តាយជា ទីស្រលាញ់របស់ពិធីការិនីជើងចាស់អ្នកនាង យុគ ចិន្តា គឺលោកស្រី ខឹម ផល្លី បានរយ:ពេល១០០ថ្ងៃ ហើយ។ ខណ:មរណភាពនេះបានធ្វើឲ្យអ្នកនាង យុគ ចិន្តា បង្ហាញក្តីអាឡោះអាល័យជាពន់ពេក។ជាក់ស្តែងដល់វេលាគម្រប់១០០ថ្ងៃនៃការទទួល មរ ណភាពរបស់អ្នកម្តាយជាទីស្រលាញ់អ្នកនាង យុគ ចិន្តាបានបង្ហាញអារម្មណ៍សោកសៅនិងក្តុកក្តួលថា«១០០ថ្ងៃកន្លងផុតទៅយ៉ាងអាល័យដែលអ្នកម្តាយ ថ្លៃឃ្លាតឆ្ងាយ ពីកូនៗ ។អ្នកម្តាយចែក ឋានទៅហើ យ ចិត្តកូន ឥតស្បើយ នឹក ដល់ម្តាយថ្លៃ ។
អ្នកនាង យុគ ចិន្តា បន្តថាសូម គុណ បុណ្យ និស្ស័យ បានជួបម្តាយជាថ្មីនៅជាតិៗមុខ សូមឧទ្ទិសកុសល ផលបុណ្យ ១០០ថ្ងៃដល់ដួងវិញ្ញាណក្ខន្ធអ្នកម្តាយ ខឹម ផល្លី សូមដួងវិញ្ញាណអ្នកម្តាយ បាន ទៅ កាន់ ឋា នបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។សូមជូនបុណ្យដល់ញាតិមិត្តជិតឆ្ងាយដែលបានចូលរួមពិធីបុណ្យខួប១០០ថ្ងៃអ្នកម្តាយ នាងខ្ញុំសូមជួបតែសេចក្តីសុខ សប្បា យ រហូត ទៅ ថ្ងៃ១៦ ខែតុលា ឆ្នាំ ២០២១ វត្ត និគ្រោធវ័ន ហៅវត្តគល់ទទឹង។សូមបញ្ជាក់ថាអ្នកម្តាយជាទីស្រលាញ់របស់ពិធីកា រិនីល្បីឈ្មោះ យុគ ចិន្តា បានទទួលមរណភាពកា លពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១កន្លងទៅដែលបា នបន្សល់នូវសេចក្ដីទុក្ខសោកសង្រេងយ៉ាងខ្លាំងដ ល់កូនៗ និងក្រុមគ្រួសារទាំងមូល។ចំពោះមរណភា ពអ្នកម្ដាយពិធីការិនីរូបនេះក៏បានធ្វើឲ្យសិល្បករ- ការិនីជាច្រើនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ៕