• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, December 9, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

មនុស្សចំនួន៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនក្នុងភូមិសាស្ត្រជាមួយគ្នា

by Pich News
23/09/2021
in ព័ត៌មានជាតិ, សន្តិសុខសង្គម
0
មនុស្សចំនួន៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនក្នុងភូមិសាស្ត្រជាមួយគ្នា
46
SHARES
218
VIEWS
Share on FacebookShare on Twitter

បន្ទាយមានជ័យ ៖ មនុស្សចំនួន៤នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ និងអង្គភាពចំណុះកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ិន សុជាតិ មេបញ្ជាការរងកងអនុសេនាធំល្បាតទី៤ ឃាត់ខ្លួន២ករណីបានមនុស្សចំនួន៤នាក់ក្នុងភូមិសាស្ត្រជាមួយគ្នា។
ករណីទី១នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពេលដែលពួកពលករនិងមេខ្យល់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ដោយមានចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់ មេខ្យល់ម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1L-9370 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ករណីទី២នៅវេលាម៉ោង១៥ និង១៥នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងបានពួនស្ទាក់ចាប់បានមេខ្យល់ដឹកអីវ៉ាន់ឲ្យពលករដែលលួចឆ្លងដែនដោយខុសច្បាប់បានម្នាក់ទៀត និងរ៉ឺម៉កម៉ូតូ១គ្រឿងម៉ាកវ៉េវ ស៊េរីឆ្នាំ២០២០ ពណ៌ក្រហមខ្មៅអត់មានស្លាកលេខ និងដកហូតបានវត្ថុតាង១ចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រដដែល។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងមិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ខណៈកងកម្លាំងកំពុងល្បាតក៏បានជួបពលករបម្រុងលួចឆ្លងដែនដោយប្រើមធ្យោបាយជិះម៉ូតូឌុបគ្នាដល់ចំណុចខាងលើក៏ត្រូវបានកងកម្លាំងឃាត់ខ្លួនបានតែម្តង។ ក្រោយពីឃាត់ខ្លួន កងកម្លាំងយើងក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានទាំងអស់គ្នាដើម្បីគ្រួសារ និងសង្គមជាតិ។
បច្ចុប្បន្នពកលករទាំង២នាក់ ត្រូវបានបញ្ជូនទៅឲ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ ចំពោះមេខ្យល់២នាក់ ម៉ូតូចំនួន១គ្រឿង និងអីវ៉ាន់របស់ពលករ អង្គភាពបានប្រគល់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែករ៉ឺម៉កម៉ូតូរក្សាទុកនៅអង្គភាព៕

Previous Post

សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

Next Post

បើករថយន្តដូចហោះជ្រុលទៅបុកថូផ្ការនិងរបងមន្ទីរសម្រាកព្យាបាល មួយកន្លែងនៅខណ្ឌទួលគោកអ្នកបើកព្យាយាមគេចខ្លួន

Related Posts

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ
ព័ត៌មានជាតិ

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ

07/12/2023
208
ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
សន្តិសុខសង្គម

ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត

26/09/2023
219
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

15/08/2023
253
លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន
ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត៖ ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងសាមគ្គី យ៉ាងរឹងមាំ និងដើម្បីបន្តដឹកនាំប្រទេស កាន់តែរីកចម្រើន

19/07/2023
222
ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ ជូនពរ ផ្ញើសារជូនពរ និងអបអរសាទរលោកជំទាវ ឧកញ៉ា ទៀង ផល្លា ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «អ្នកឧកញ៉ា»
ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ ជូនពរ ផ្ញើសារជូនពរ និងអបអរសាទរលោកជំទាវ ឧកញ៉ា ទៀង ផល្លា ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «អ្នកឧកញ៉ា»

14/06/2023
246
Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
ព័ត៌មានជាតិ

Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា

09/03/2023
221
Next Post
បើករថយន្តដូចហោះជ្រុលទៅបុកថូផ្ការនិងរបងមន្ទីរសម្រាកព្យាបាល មួយកន្លែងនៅខណ្ឌទួលគោកអ្នកបើកព្យាយាមគេចខ្លួន

បើករថយន្តដូចហោះជ្រុលទៅបុកថូផ្ការនិងរបងមន្ទីរសម្រាកព្យាបាល មួយកន្លែងនៅខណ្ឌទួលគោកអ្នកបើកព្យាយាមគេចខ្លួន

Archives

  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ
  • ពិតជាពិបាកស្តាប់មែនទែន ខណៈដែលមហាជនមើលឃើញពិកាយវិការនិងពាក្យសម្តីបែបអសុរសរបស់ស្រ្តីពីរនាក់ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតតាមអនឡាញឡាយជេរអតិថិជនរបស់ខ្លួន ដែលទិញផលិតផលយកទៅប្រើប្រាស់មិនកើត
  • ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
  •  ចូលរួមសប្បាយជាមួយនឹង៖ គឹម យ៉ាយ៉ា និង លោក សេង ក្នុងកម្មវិធីបទចម្រៀង me88 លេងដោយសុវត្ថីភាព
  • ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (908)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (674)
  • សន្តិសុខសង្គម (2,095)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.