ភ្នំពេញ: លោក ថុង គីមហួន ដែលជាម្ចាស់ប្រេនសាច់ចង្កាក់HBFប្រកាសទិញផ្លែមៀនចំនួន២០០ ០គីឡូក្រាម(២តោន)តាមរយ:អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចែកជូនដល់តំណាងសាខាសាច់ចង្កាក់HBFដោយឥតគិតថ្លៃ។
បើតាមការបញ្ជាក់ឲ្យដឹងពីម្ចាស់ប្រេនសាច់ចង្កាក់ HBFលោក ថុង គីមហួន បានលើកឡើងថាប្រេនសាច់់ចង្កាក់HBFចូលរួមទិញផ្លែមៀនចំនួន២០០០ គីឡូក្រាម។ផ្លែមៀនចំនួន២០០០គីឡូក្រាមនឹងចែ កជូនតំណាងសាខាសាច់ចង្កាក់HBFទូទាំងប្រទេ សដោយឥតគិតថ្លៃ។
សម្រាប់ការប្រកាសរបស់លោក ថុង គីមហួន នេះបានធ្វើឲ្យមហាជនបង្ហាញការគាំទ្រនិងសរសើរចំ ពោះទឹកចិត្តក្នុងនាមការចូលរួមចំណែកកិច្ចការងារសង្គមក៏ដូចជាការចែករំលែកក្តីស្រលាញ់ដល់តំ ណាងចែកចាយរបស់ខ្លួន។សូមជម្រាបដែរថាក្រុមហ៊ុនសាច់ចង្កាក់ HBFគឺជាក្រុមហ៊ុនអាហារសាច់ចង្កាក់ដែលកំពុងទទួលបាន ការគាំទ្រច្រើនពីអតិថិជនលើសេវាកម្មនិងរស់ជាតិឆ្ងុយឆ្ងាញ់ដែលមានសាច់ជាង១៣ប្រភេទមានដូច ជា,សាច់ក្រពើ ,សាច់មាន់ ,សាចទា ,សាច់ចៀម, សាច់គោ ,សាចក្ងាន ,សាចពពែ ជាដើម៕