អ្នកនាង មាស អាលីស ដែលជាតារាចម្រៀង បែបនោសញ្ចេតនា និងមានទឹកដម សំឡេង ដូចលោកស្រី ហួយ មាស បានបាត់វត្តមានមួយរយៈចាប់តាំងពី នាងវិលត្រឡប់មកពីអាមេរិកវិញ។ ចុងក្រោយនេះលេចឭថា អ្នកនាង បានសហការ បង្កើតក្រុមមួយសុទ្ឋតែ ធនធានសិល្បៈ ដោយដាក់ទិសដៅ ស្វែងរកបទចាស់ៗពីមុន និង រក្សាបទមរតកដើម។
អ្នកនាង មាស អាលីស បានស្ងាត់ពីប្រព័ន្ឋផ្សព្វផ្សាយ ប្រមាណជិត២ឆ្នាំដើម្បីសម្ងំបង្កើត ស្នាដៃថ្មីៗក្នុងន័យ អោយមានសភាពប្លែក។ អ្នកនាងបានធ្វើអោយ បងប្អូនខ្មែរ នៅ អាមេរិកទទួលស្គាល់ ដោយសារមានទឹកដមសំឡេងល្អ ហើយចេះចាំជាមួយ បទពីសម័យកាលដើមយ៉ាងល្អ។ លើសពីនេះ អ្នកនាង ធ្វើអោយអ្នកសិល្បៈភ្ញាក់ផ្អើល ព្រោះ បានចេញទៅសម្តែងម្តង ដល់អាមេរិក ដែលកម្រចេញវីសា អោយជាប់ណាស់ ។ ប៉ុន្តែអ្នកនាងបាន ឱកាសចេញទៅសម្តែង ដ់ល់ទៅជាងកន្លះឆ្នាំ ពិតជាមិនធម្មតា។ បើទោះជា តារាស្រគត់ស្រគំនេះ ស្ងាត់មែន តែអ្នកនាង បានចេញច្រៀងតាមកញ្ចក់ទូរទស្សន៍ ដូចជា កម្មវិធី«តន្ត្រីស្រុកស្រែ»«រាត្រីពណ៌ស្វាយ» ជាដើម។
អ្នកនាង មាស អាលីស បានអោយដឹងថា ជិត២ឆ្នាំនេះ នាងបានសហការបង្កើតក្រុមមួយ មានឈ្មោះថា «Happy Band» ដែលផ្តោតសំដៅ លើការថែរក្សាបទសម័យកាល មុនៗ។ យើងរួមគ្នាស្រាវជ្រាវបទចាស់ ដោយបទខ្លះយុវវ័យ មិនដែលស្តាប់ ខ្លះទៀត ក៍ធ្លាប់ឭ។ ពោលយើងបន្តរុករក បទពីដើមៗ គាស់កកាយ ដើម្បីអភិរក្ស។ បទទាំងនោះបទ«ចម្រៀងលក់ផ្កា»«ផ្កាយស្នេហ៍កំពូលជីវិត»។ រំពឹងថាបងប្អូនទស្សនិកជន បន្តជួយលើកកម្ពស់ស្នាដៃ ដូនតាខ្មែរយើងអោយ បានរឹងមាំបន្តទៀត ពិសេសកូនខ្មែរយើង ជំនាន់នេះ អោយដឹងថា ពីដើមយើងសេសសល់អ្វីខ្លះ ដូនតាទុកអោយ។