ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌតំណាងឲ្យ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានទទួល ធុងសំរាមពីរក្រុមហ៊ុន មីស៊ូដារ (MIZUDA និងពិធីប្រគល់ជូន ដល់អង្គភាព ចំណុះឲ្យរដ្ឋបាលខណ្ឌ ។
ធុងសំរាមដែលប្រគល់ជូនពី ក្រុមហ៊ុន ម៉ីស៊ូដាគ្រុប (Mizuda Group Co.,Ltd) មានចំនួន២៧៥ធុងដែលមានចំ នួនសរុប ២៧៥ធុង ដើម្បីទុកឲ្យ ប្រើប្រាស់ការងារប្រចាំថ្ងៃ។ ក្នុងឱកាសនោះដែលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន ម៉ីស៊ូដាគ្រុប (Mizuda Group Co.,Ltd)ដែលបានផ្តល់ធុងសំរាមមករដ្ឋបាលខណ្ឌក្នុងការប្រើប្រាស់ប្រចាំថ្ងៃនិងជូនពរ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕