ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដឹកជញ្ជូនក្រុមហ៊ុនE-Gats បេីកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1T 0323 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់ជាបុគ្គលិកដឹកជញ្ជូនE-Gats ជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE 0519 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងចំណែកម្ចាស់ម៉ូតូវ៉េវរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕