ភ្នំពេញ: បុរសម្នាក់បើករថយន្ត camryមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាមួយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ដួលបោកនឹងថ្នល់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង ៣០ នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥៦៦ កែង៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Camry ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-8322ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៦៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិកពណ៌សពាក់ស្លាកលេខភ្នំពេញ1CO-2011ជិះដោយស្ត្ត្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៣១៧ទិសដៅពីជើងទៅត្បូងចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលខ្ទាតទៅចីញ្ចើមផ្លូវធ្វើឲ្យម្ចាស់ម៉ូតូរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីខាងរថយន្តសុំធ្វើការសម្របសម្រួលគ្នា ជាមួយខាងភាគីម៉ូតូ ក្រោយមកភាគីខាងរថយន្តសូមយកជនរងគ្រោះភាគៅខាងម៉ូតូ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់ឬនៅកន្លែងកើតហេតុ៕