ភ្នំពេញ:ពិធីការិនីអ្នកនាង គង់ សុជាតិ និងស្វាមីក្មេ ងលោក ជា វិបុល បានដឹកដៃគ្នាចូលរោងនាអំឡុងចុងឆ្នាំ២០១៣ដែលគិតរហូតមកដល់ពេលបច្ចុប្ប ន្ននេះពួកគេបានរស់នៅដោយការចុះសម្រុងនិងមា នសុភមង្គលជាមួយគ្នារយ:ពេល៨ឆ្នាំហើយ។
ចំណងស្នេហាខុសវ័យរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរក្រោយពេលអ្នកទាំងពីររួមរស់ជាប្តីប្រពន្ធយ៉ាងមានសេចក្តីសុខ។ដោយសា រហេតុផលនេះទើបគូស្នេហ៍អ្នកសិល្ប:ទាំងពីររូបនោះតែងទទួលបានការគាំទ្រពីមជ្ឈដ្ឋានមហាជ ន។
បើចាប់អារម្មណ៍មកមើលថ្ងៃខួបកំណើតរបស់ពិធី ករលោក ជា វិបុល ដែលជាស្វាមីគឺគេឃើញអ្នកនា ង គង់ សុជាតិ បានថ្លែងពាក្យពេចន៍ជូនពរយ៉ាងមា នអត្ថន័យភ្ជាប់នឹងរូបភាពផ្អែមល្ហែមដែលធ្វើឲ្យអ្ន កគាំទ្រពោលពាក្យសរសើរគ្រប់គ្នា។
អ្នកនាង គង់ សុជាតិ បានលើកឡើងថាអណ្តាត និ ងឆ្មេញ ត្រូវតែប៉ះគ្នាជារៀងរាល់ថ្ងៃតែបងនៅតែធ្វើ អោយធ្មេញម្នាក់នេះញញឹមបានជារៀងរាល់ថ្ងៃ Ha ppy Birthday to you my dear husband ជូនពរបងអោយបងមានសុខភាពល្អ ហើយជោគជ័ យគ្រប់ការងារនិងជាមនុស្សល្អរបស់អូននិងក្រុមគ្រួសារជារៀងរហូត។
សូមជម្រាបថាអ្នកនាង ស្រី គង់ សុជាតិ និងលោក ជា វិបុល ត្រូវបានគេចាត់ទុកជាពិធីករ-ពិធីការិនីខ្មែ រដែលមានវោហាស័ព្ទមិនចេះរីងស្ងួតនិងមានទេព កោសល្យខ្ពស់ឬក៏អាចចាត់ទុកជាពិធីករ-ពិធូការិនីក្នុងប្រទេសលំដាប់ជួរមុខផងដែរ៕