នៅព្រឹកថ្ងៃ ១៥ ខែសីហា ឆ្ន ២០២១ នេះ មានករណីប្រជាពលរដ្ឋថតវីដេអូសត្វតោរបស់ជនជាតិចិនដើរនៅតាមផ្លូវតំបន់បឹងកេង និងបង្ហោះនៅលើបណ្ដាញសង្គម Twitter បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ ក្នុងនោះក៏មានបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយពីសកម្មភាពតោឈ្មោះ ហ៉ីម៉ា ដើរនៅលើផ្លូវសាធារណៈ ។
យ៉ាងណាក្ដីការពិតត្រូវបានទម្លា យហើយ រូបភាពដែលគេថតបាននោះ ជាសកម្មភាព សត្វតោចិញ្ចឹមមួយក្បាលនេះ ចុះពីរថយន្តជាមួយម្ចាស់របស់វាដើម្បីទៅទិញសាច់ BBQ ប៉ុណ្ណោះ ។ តាមរយៈរូបភាពមួយចំនួនបង្ហោះដោយភោជនីយដ្ឋាន Wagyu Steak បានឱ្យដឹងថា សត្វតោនោះ គឺបានដើរជុំវិញបរិវេណភោជនីយដ្ឋានជាមួយម្ចាស់របស់វាប៉ុណ្ណោះ នៅផ្លូវ ៣០៦ ដើម្បីទៅរកទិញសាច់អាំង ។ ដូចនេះបញ្ជាក់ថា ពេលដែល ហ៉ីម៉ា កំពុងតែដើរចូលភោជនីយដ្ឋាននោះ ទំនងជាត្រូវបានគេថតជាវីដេអូហើយបង្ហោះទៅលើបណ្ដាញសង្គម ទើបនាំឱ្យមានការភ្ញាក់ផ្អើលបែបនេះ ។
យ៉ាងណាមិញ កន្លងមកពេលដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យម្ចាស់ជនជាតិចិន នាំសត្វតោ ពីសួនសត្វភ្នំតាម៉ៅ ត្រលប់ទៅនៅផ្ទះវីឡាវិញ គឺម្ចាស់ជនជាតិចិន បានធ្វើកិ.ច្ចស ន្យា មិនឱ្យសត្វតោនេះ បង្កការ ភ័.យ ខ្លា.ច ដល់អ្នករស់នៅជុំវិញ និងត្រូវធ្វើទ្រុងមួយរឹងមាំសម្រាប់ដាក់សត្វតោនេះផងដែរ ៕សូមទស្សនាវីដេអូដែលពលរដ្ឋថតបាន៖