ភ្នំពេញ៖ លោកឧកញ៉ាអ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលមហាជនបានស្គាល់ ជាទូទៅថាមិនត្រឹមតែជាបុគ្គលជោគជ័យម្នាក់ក្នុងវិស័យជំនួញអនឡាញនោះឡើយ ហើយក៍ជាបុគ្គល មួយរួបដែលមានកិត្តិយស និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាផងដែរ ដោយមានការ គោរពស្រលាញ់ពីបណ្តាមហាជនជាច្រើន ។
បើតាមលោកឧកញ៉ាអ៊ុច សម្បត្តិ មុននឹងក្លាយជាអ្នកជំនួញយ៉ាងជោគជ័យបំផុតដូចពេលបច្ចុប្បន្ននេះ កន្លងមកលោកធ្លាប់រកស៊ីផង និងមានចំណេះដឹងផ្នែកជំនួញបានធ្វើវីដេអូចែករំលែកចំណឹងទាំងនោះ ផងក្នុងប៉ុណ្តាញសង្គម ។ ក្នុងចំណោមអ្នកដែលទស្សនាវីដេអូរបស់លោកមានអ្នកពេញចិត្ត និងអ្នក ដែលមិនពេញចិត្តចំពោះសារវីដេអូដែលនិយាយអំពីចំណេះដឹងពាក់ព័ន្ធនឹងជំនួញ និងភាពជោគជ័យ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅរូបនេះ បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់លោកផ្ទាល់ថា «កាលពីកន្លងមកខ្ញុំឧស្សាហ៍ណាស់ ប្រឹងរកស៊ីផង ធ្វើវីដេអូចែករំលែកផង មានអ្នកចូលចិត្តការចែករំលែក ក៏មានអ្នកអោយយោបល់កប់ៗមាត់ បើមានមែនគ្មានពេលណាមកធ្វើវីដេអូទេ ? ក្រោយមកក៏លែងចេញវីដេអូ ទើបដឹងថា គាត់និយាយត្រូវណាស់ ពេលរវល់ខ្លាំងហើយ មានពេលឯណាមកធ្វើវីដេអូនោះ»។
សូមជម្រាបថា លោកឧកញ៉ាអ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ក្រៅពីបោះជំហ៊ាន ចូលក្នុងវិស័យជំនួញប្រកបដោយភាពជោគជ័យរហូតដល់បច្ចុប្បន្ននេះ លោកក៏ជាអ្នកដែលបានបណ្តុះ បណ្តាលនូវអ្នកជំនួញជំនាន់ក្រោយរាប់ម៉ឺននាក់ឲ្យយល់ដឹងលើវិស័យជំនួន និងទទួលបាននូវភាព ជោគជ័យក្នុងវិស័យជំនួញរបស់ខ្លួនថែមទៀតផង ៕