កំពង់ឆ្នាំង៖ មានករណីដែលភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារឆ្ងល់នឹងបុរសជាជនជាតិបរទេស ម្នាក់ដែលនៅក្នុងបន្ទប់យូរថ្ងៃពេកមិនចេញក្រៅនាំគ្នាទៅមើលប្រទះឃើញដេកស្លាប់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ មាន មាន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
បើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបរទេសដែលបានដេកស្លា.ប់នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើមានឈ្មោះ បូរី ផាទ្រីកអូលីវី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិស្វីសហ្សឺឡែន មុខរបរមិនពិតប្រាកដ ។ ជនបរទេសរងគ្រោះរូបនោះខាងលើបានមកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅខាងលើអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ។ ជាទម្លាប់ បុរសរងគ្រោះរូបនោះពុំសូវចេញមកក្រៅបន្ទប់ប៉ុន្មានទេ គឺច្រើនតែទៅទិញចំណីអាហារម្ដងម្កាលយកមកហូបក្នុងបន្ទប់ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសរងគ្រោះមិនបានចេញពីបន្ទប់២ទៅ៣ថ្ងៃហើយ ទើបអ្នកជិតខាងមានការសង្ស័យបាននាំគ្នាអើតមើលតាមប្រហោងបង្អួច ស្រាប់តែឃើញបុរសរងគ្រោះដេកមិនកម្រើក ទោះខំស្រែកហៅក៏មិនឆ្លើយ ដោយមានការសង្ស័យទើបបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យ ទើបដឹងថា បុរសរងគ្រោះបានស្លាប់ក្នុងបន្ទប់ដែលបិទចាក់គន្លឹះពីខាងក្នុងជាប់ពិតប្រាកដមែន ។ ភ្លាមៗនោះសមត្ថកិច្ចបានយកខ្សែព័ទ្ធការពារពីខាងក្រៅកន្លែងកើតហេតុ និងរង់ចាំក្រុមការងារជំនាញ និងគ្រូពេទ្យចុះទៅពិនិត្យ នៅព្រឹកថ្ងៃទី៩ ខែសីហានេះតាមនីតិវធីដើម្បីឲ្យដឹងមូលហេតុនៃការស្លាប់របស់បុរសរងគ្រោះខាងលើ ប៉ុន្តែទោះបីយ៉ាងណាក្តីនៅមិន ទាន់បញ្ហាក់មូល ហេតុនៃការស្លាប់នេះនៅឡើយ ៕