អ្នកនាង មាស សុវណ្ណរតនា ជាតារាដ៍មានប្រជាប្រិយភាព ដែលរមែងបង្កើតយុទ្ឋសាស្ត្រ ស្នាដៃជំនួញការពារប្រ៊េនរបស់ខ្លួនអោយខ្លាំង។ម្ល៉ោះហើយ គ្រប់ពេលដែលបាន ពន្យល់ដល់កូនក្រុម អ្នកនាងរមែងប្រាប់អោយ ចេះយកលុយបង្កើតលុយ ហើយបង្កើនសមត្ថភាពអោយ បានប្រសើរទៀត។
NUNA ជាផលិតផលគ្រឿងសំអាងដែលមានគុណភាព ប្រចាំក្រុមហ៊ុនដាណា ទ្រីខូអិលធីឌី។ អ្នកនៅតាមបណ្តាញសង្គម និង អ្នកប្រើផលិតផលខាងលើសុទ្ឋតែ បង្ហាញការយល់ឃើញថា មានភាពច្បាស់លាស់ល្អប្រើ និងតម្លៃសមរម្យ។ បែបនេះហើយចាប់តាំងពីបង្កើតប្រ៊េនNUNAមក ឃើញអ្នកនាង មាស សុវណ្ណរតនា មិនដែលនៅស្ងៀម ឬ បណ្តោយពេលវេលាអោយរំលងទៅ ទទេរៗនោះឡើយ។ ពេលវេលាជាអាយុជីវិតមានតម្លៃ។ គ្រប់ពេលដែលអ្នកនាងជួបកូនក្រុម តែងតែផ្តល់នូវគន្លឹះរកសុីល្អៗហើយចេះចាប់ឱកាស គួរកុំនៅស្ងៀមចាំតែរបរមួយមុខៗ ។ ត្រូវយកប្រាក់ចំណេញៗទៅទិញ ផលិតផលថ្មីៗដែលល្អយកមកដាក់ពង្រីកប្រេន អោយមើលទៅច្រើនមុខ។ ដើមទុនមានល្មមៗតែបើយើងចេះ ពង្រីកចេះច្នៃនោះនឹងហក់ឡើងជាប្រចាំយូរទៅ១ខែៗ សល់លុយមិនដឹងខ្លួន។
មាស សុវណ្ណរតនា ជាអតីតពិធីការិនី អោយទូរទស្សន៍មួយ។ អ្នកនាងបានវិវត្តន៍ខ្លួនយ៉ាងលឿនលើ ផ្នែកលក់អន ឡាញ ក្រោយពេលបានភពប្រសព្វជាមួយក្រុមហ៊ុន ដាណា ទ្រី។ មើលឃើញពីភាពតស៊ូ ក្លាហានមិនចុះចាញ់ឧបសគ្គ អ្នកស្រី ទ្រី ដាណាបាន អោយអ្នកនាងរតនា កាន់ប្រេនប្រចាំក្រុមហ៊ុន។ នៅទីបំផុតប្រ៊េនNUNA ចាប់ផ្តើមផ្ទុះទីផ្សារ យ៉ាងលឿនស្មានមិនដល់ឡើយ។