ភ្នំពេញ៖ តារាកំពុងតែល្បីស្ថិតក្នុងដួងចិត្តរបស់យុវវ័យលោក ផាន់ រ៉ុង ស្ងាត់ៗបានយកបាច់ផ្កាមកSurpriseដល់លោក គឹម ហួន ម្ចាស់ប្រ៊ែនសាច់ចង្កាក់ HBF ដល់ការិយាល័យកណ្តាលដោយមិនបានប្រាប់មុនបានធ្វើឲ្យលោកភ្ញាក់ផ្អើលនិងបានសម្តែងទឹកចិត្តរំភើប និងសប្បាយរីករាយជាខ្លាំងចំពោះទឹកចិត្តរបស់តារាល្បីរូបនេះ ។
បើតាមគណនីហ្វេសបុករបស់លោក គឹម ហួន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះសារថា«ថ្ងៃនេះពិតជារីករាយណាស់ដែលប្អូនផាន់ រ៉ុងមក Surprise ខ្ញុំមកដល់ការិយាល័យកណ្តាល HBF ប្រេនសាច់ចង្កាក់ និងផ្សារយើង( Phsaryeung) មានទាំងបាច់ផ្កាយ៉ាងស្រស់ស្អាត់ ជូនពរឲ្យប្អូនសុខភាពល្អព្រមទាំងការងារក្រុមប្អូន Phan Rong Rapper កាន់តែរីកចំរើនជាមួយនឹងប្រេន HBF និងក្រុមហ៊ុនផ្សារយើងទាំងអស់គ្នា»។
បើទោះបីយ៉ាងណាក្តីចំពោះការធ្វើឲ្យភ្ញាក់ផ្អើលដល់ម្ចាស់ប្រ៊ែនសាច់ចង្កាក់ HBF នេះត្រូវបានបានគេមើលឃើញថា ជាការបង្ហាញនូវទឹកចិត្តរបស់តារារូបនេះក្នុងនាមជាអ្នកសហការផលិតនូវវីដេអូខ្លីមួយចំនួនដែលពាក់ព័ន្ធនឹងប្រ៊ែនសាច់ចង្កាក់ HBF របស់លោក គឹម ហួន ដែលកាន់តែធ្វើឲ្យទីផ្សារសាច់ចង្កាក់នេះមានការគាំទ្រខ្លាំងឡើងៗពីអតិថិជនរបស់ខ្លួន ។
សូមជម្រាបថា បន្ទាប់ពីប្រ៊ែនសាច់ចង្កាក់ HBF មានទីផ្សារកាន់តែខ្លាំងរហូតទទួលបានតំណាងចែកចាយច្រើនឡើងទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ។ ទន្ទឹមនឹងភាពរីកចម្រើននេះ ដែរសហគ្រិនវ័យក្មេងរូបនេះបានពង្រីកអាជីវកម្មជាបន្តបន្ទាប់ ជាក់ស្តែងពេលនេះលោកបានក្លាយជាCEOផ្សារយើង (Phsaryeung)បន្ថែមទៀតបន្ទាប់ពីបានទិញភាគហ៊ុនផ្សារនេះយក ។ ផ្សារយើង មានទំនិញ និងសម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ដែលនាំចូលមកពី អាមេរិក ជប៉ុន បារាំង អ៊ឺរ៉ុប ចិន កូរ៉េ ថៃ និងវៀតណាមជាដើម ៕