ភ្នំពេញ៖ ស្ត្រីជំនួញដ៏ជោគជ័យមួយរូបបន្ទាប់ពីបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញដែលបានទទួលផ្លែផ្កាជាទីគាប់ចិត្តជាបន្តបន្ទាប់ ពេលនេះចង់សម្រេចក្តីស្រមៃរបស់ខ្លួនបានកាន់លុយទាំងម៉ឺនៗដុល្លារទៅទទួលយកសិទ្ធិផ្តាច់មុខផលិតផល Collagen Pearl White ពីក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីបង្កើតប៊ែ្រន(Brand)ថ្មីរបស់ខ្លួន ។
អ្នកស្រី ប្រាក់ វល័ក្ខ និងស្វាមី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជួប លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដើម្បីប្រគល់ជូននូវទឹកប្រាក់ ក្នុងការទទួលបានសិទ្ធិជាម្ចាស់ប៊្រែនថ្មីនៃផលិតផលរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ បន្ទាប់ពីលោកស្រីបានប្រឡូកក្នុងវិស័យជំនួញមួយនេះប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងក្រុមហ៊នមួយរយៈកន្លងមកនេះ ។
អ្នកស្រី ប្រាក់ វល័ក្ខ បានបញ្ជាក់ថា មុននឹងទទួលបានភាពជោគជ័យតាមក្តីស្រមៃរបស់ខ្លួនពីមុនដែលចង់ក្លាយជាម្ចាស់ប្រែនថ្មីនេះ លោកស្រីឆ្លងកាត់ការតស៊ូ និងឧបសគ្គច្រើនណាស់ ប៉ុន្តែដោយសារក្តីសុបិនពិតប្រាកដរបស់លោកស្រី បានជួយជំរុញទឹកចិត្តរបស់លោកស្រីឲ្យខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគាប់ប្រសើរដូចពេលនេះ ។
ចំណែកលោឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅបានមានប្រសាសន៍ឲ្យដឹងថា ការផ្តល់សិទ្ធផ្តាច់មុខផលិតផលពីក្រុមហ៊ុនគ្រួសារកក់កក់ក្តៅគឺជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនមួយនេះ ដើម្បីផ្តល់សិទ្ធដល់អ្នកជំនួញ ឬអ្នករកស៊ីមួយចំនួនដែលមានបំណងចង់បង្កើតប្រ៊ែនផលិតផលថ្មីមួយ ដែលមានសិទ្ធពេញលេញលើការរៀបចំកែលម្អផលិតផលនោះ ។ បើទោះបីយ៉ាងណាក្តីប្រធានស្ថាបនិករូបនេះនៅរងចាំអ្នកដែលទទួលបានសិទ្ធិជាម្ចាស់ប្រែនថ្មីបន្តបន្ទាប់ទៀតដូចអ្នកស្រី ប្រាក់ វល័ក្ខ និងអ្នកដែលទទួលបានសិទ្ធផ្តាច់មុខមុនៗកន្លងមកផងដែរ ៕