អង់គ្លេស៖ ហេតុការផ្ទុះឆេះស្ថានីយរថភ្លើង Elghant and Castle នាងទីក្រុង London របស់ប្រទេស អង់គ្លេស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងខ្មៅ ខ្មួលខ្មាញ់ពេញផ្ទៃមេញ បង្កការភ្ញាក់ផ្អើលឆោឡោជាខ្លាំង ។
ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង និងអ្នកពន្លត់ប្រមាណជាង១០០នាក់បានទៅ សង្គ្រោះហេតុការណ៍ដ៏រន្ធត់ខាងលើនេះ ដោយពួកគេ បានជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងក្បែរ នោះភ្លាមៗ ។ ប៉ុន្តែទោះបីយ៉ាងណាហេតុការណ៍ដ៏ អាក្រក់ នេះបានបណ្តាលឲ្យមនុស្សចំនួន៦នាក់រង របួស ក្នុងនោះ៥នាក់ត្រូវបានសង្គ្រោះ ព្យាបាលភ្លាមនៅនឹង កន្លែង និងអ្នកផ្សេងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
បើតាមប្រជាបលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាពួកគេបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ហុយទៅលើ ហើយក៏ពួកគេធុំក្លិនឆេះខ្សែរភ្លើងបន្ទាប់មកផ្សែងបានស្ងប់បន្តិច ស្រាប់តែសំឡេងផ្ទុះក៏បាន លាន់ឡើងយ៉ាងរន្ធត់ ព្រមទាំងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅតែម្តង ។
បើទោះបីយ៉ាងណាក្តី ពាក់ព័ន្ធករណីដ៏រន្ធត់នេះក្រុមកម្លាំងជួយសង្គ្រោះបានជួយពន្លត់អគ្គីភ័យនេះបាន រួចរាល់នៅម៉ោងប្រមាណ៤ល្ងាចថ្ងៃដដែលប៉ុន្តែចំណែកមូលហេតុដែលបណ្តាលឲ្យហេតុការណ៍កើតឡើង អាជ្ញាធរនៅមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយ ៕