អាហ្វ្រិកខាងត្បូង៖រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងកំពុងស្នើរឲ្យបង្កើតច្បាប់ដែលអនុញ្ញាតផ្តល់សិទ្ធិឲ្យស្ត្រីអាចមានប្តីច្រើនបានចាប់ពីម្នាក់ឡើងទៅដើម្បីឲ្យអាពាហ៍ពិពាហ៍កាន់តែទូលំទូលាយ ដោយបានដាក់លើតុនៃសភាឲ្យពិភាក្សា និងអនុតម័ត ប៉ុន្តែគេសង្កេតឃើញមានមតិមហាជនជាច្រើនបានប្រតិកម្មខ្លាំងចំពោះការស្នើឲ្យមានច្បាប់ថ្មីនេះ ដោយក្នុងនោះមានការព្រួយបារម្ភខ្លាំងចំពោះការបំផ្លាញវប្បធម៌របស់ពួកគេ ខណៈបុរសនៅក្នុងប្រទេសនេះ ត្រូវបានអនុញ្ញាតឲ្យមានប្រពន្ធច្រើនបាន ។
ពាក់ព័ន្ធនឹងករណីនេះលោក Musa Mseleku តារាទូរទស្សន៍បានបានលើកឡើងចំពោះច្បាប់នេះថា សំណើនេះនឹងបំផ្លាញវប្បធម៌អាហ្វ្រិក ។ កូនៗអ្នកទាំងនោះពួកគេដឹងអត្តសញ្ញាណខ្លួនឯងបានដោយរបៀបណា ? មនុស្សស្រីឥឡូវមិនអាចដើរតួនាទីមនុស្សប្រុសឡើយ ។ បើអញ្ចឹងស្រីៗត្រូវបង់ថ្លៃបណ្ណាការឲ្យប្រុសៗមែនទេ ? ហើយប្រុស នឹងត្រូវដាក់ត្រកូលតាមប្រពន្ធមែនឬ ? ។ ចំណែកលោក Kenneth Meshoe ប្រធានគណបក្សACDP បាននិយាយថា ច្បាប់ថ្មីនេះមិនបានបំផ្លាញសង្គមនោះឡើយ ប្រសិនបើសិទ្ធអាពាហ៍ពិពាហ៍ត្រូវបានបើកទូលាយឲ្យស្ត្រី ។
បើទោះបីយ៉ាងណាក្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសនេះលោក Aaron Motsoaledi បានអះអាងថា ពាក់ព័ន្ធនឹងច្បាប់ថ្មីនេះនឹងមានការជជែកតវ៉ាដេញដោលខ្លាំង ដែលបានបណ្តាលឲ្យក្លាយទៅជាសង្គ្រាមពាក្យសម្តីជាមួយគ្នា ។ ប៉ុន្តែសំណើនេះរដ្ឋាភិបាលនៅមិនទាន់បានសម្រេចចុងក្រោយនៅឡើយនោះទេ ដោយកំពុងជំរុញឲ្យសាធារណជនចូលរួមពិភាក្សាឲ្យផុសផុល ។ ចំពោះការផ្តល់សិទ្ធិក្នុងការចូលរួមពិភាក្សាពីសាធារណជននេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនានេះ ៕