ទន្លេមាសដ៏អាថ៌កំបាំងមួយនៅលើភពផែនដី ដែលអង្គការទីភ្នាក់ងារអវកាសពិភពលោក ណាសា (NASA) ផ្តិតបានពីស្ថានីយអវកាសអន្តរជាតិ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទិដ្ឋភាព ដ៏កម្រមួយនេះ ។
ទន្លេមាសនោះជាទំហំដ៏ធំមហាសាលនៃការជីកយករ៉ែមាស ដែលភាគច្រើនខុសច្បាប់ស្ថិតក្នុងព្រៃអាម៉ាហ្សូន ដែលត្រូវានជីជារណ្តៅដោយក្រុមអ្នករុករករ៉ែ ដែលគ្មានអាជ្ញាប័ណ្ណដែលសកម្មភាពទាំងនោះត្រូវបានធ្វើដោយលាក់បាំងបំផុត ប៉ុន្តែវាត្រូវផ្លាត ចាំងទៅលើដោយសារពន្លឺព្រះអាទិត្យ ទើបធ្វើឲ្យអវកាសយានិកម្នាក់នៅស្ថានីយ៍អវកាសចាប់យករូបថតទាំងនេះបាន ។
បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា រណ្តៅរ៉ែមាសនេះជាការបំផ្លិចបំផ្លាញក្នុងតំបន់ Madre de Dios ភាគអាគ្នេយ៍ប្រទេសប៉េរូ ដែលប្រទេសនេះនាំចេញមាសឈានមុខគេមួយក្នុងចំណោម ប្រទេសផ្សេងទៀត ។ បើទោះបីយ៉ាងណាក្តីតំបន់ Madre de Dios នេះត្រូវបានគេរាយការណ៍ថាជាទីតាំងរបស់ក្រុមអ្នករុករករ៉ែរាប់ពាន់នាក់កំពុងរកស៊ីនៅទីនោះដោយបានបំផ្លាញព្រៃឈើ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរថែមទៀតផង ៕