បន្ទាប់ ពី ទទួល បាននូវភាពជោគជ័យខ្លាំង ក្នុង វិស័យ អចលនទ្រព្យ មហាសេដ្ឋី វ័យ ក្មេង បំផុត នៅ កម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន ចាប់ ផ្ដើម បោះ ទុន វិនិយោគ ក្នុង វិស័យ មីក្រូ ហិរញ្ញវត្ថុ ដែល គ្រោង នឹង ដាក់ ឱ្យ ដំណើរ ការ ផ្លូវការ ក្នុង ពេល ឆាប់ ៗ នេះ។
តាម រយៈ កិច្ច សម្ភាស ជាមួយ នឹង គេហទំព័រ Okhna News អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន បង្ហាញ ពី គោល បំណង ធំ របស់ លោក ក្នុង ការ បង្កើត គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុនាពេលនេះថា៖ “គោល ដៅ របស់ ខ្ញុំ គឺ ត្រូវ សាង សង់ គម្រោង លំនៅឋាន តម្លៃ ក្រោម មធ្យម នៅ ២៥ខេត្ត ក្រុង ។ ដូច្នេះ ហើយ យើង បង្កើត គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ នេះ ដើម្បី ជួយ សម្រួល ដល់ អតិថិជន ដែល ត្រូវ បង់ រំលស់ រយៈ ពេល វែង ” ។
គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ា ត្រា ឃែភីថល ម.ក មាន ទី ស្នាក់ ការ កណ្ដាល ស្ថិត នៅ លើ អាគារ លេខ H07 B នៃ មហាវិថី អូស៊ី អាយ ស៊ី ភូមិ គៀន ឃ្លាំង សង្កាត់ ជ្រោយ ចង្វា ខណ្ឌ ជ្រោយ ចង្វា រាជ ធានី ភ្នំពេញ។
អភិបាល និង ជា នាយក ប្រតិបត្តិ នៃ គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖ “ជា ជំហាន ដំបូង របស់ គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ យើង ខ្ញុំ គឺ ផ្ដល់ សេវា ឥណទាន សម្រាប់ អតិថិជន ដែល ទិញ លំនៅឋាន របស់ បុរី ឡេង ណាវ៉ាត្រា”។
លោក បន្ត ថា យើង នឹង រួម សហការ ជាមួយ នឹង ដៃ គូ ដែល មាន កន្លង មក ដើម្បី អភិវឌ្ឍន៍ និង ជួយ សង្គម ជាតិ យើង ។ ជា ការ ពិត ណាស់ វិស័យ ហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺ ជា កាតាលីករ ដ៏ សំខាន់ សម្រាប់ ជួយ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម កម្ពុជា យើង ឱ្យ មាន ការ ជឿន លឿន ដូច ប្រទេស ដទៃ ទៀត ។
លោក បាន បន្ថែម ទៀត ថា ៖ “អ្នកឧកញ៉ា ឡេង ណាវ៉ា ត្រា បង្កើត គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ា ត្រា ឡើង ដើម្បី ជួយ សម្រួល ដល់ បង ប្អូន ប្រជាពលរដ្ឋ យើង ដែល មាន ចំណូល ទាប (ក្រោម មធ្យម) អាច ទិញ លំនៅឋាន បាន ស្នាក់ នៅ និង បន្ត ប្រកប ការងារ បាន ដោយ រលូន និង មាន ភាព កក់ ក្ដៅ ដល់ ការ រស់ នៅ ពិសេស ដល់ ស្រទាប់ យុវវ័យ ”។
គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជា មាន គ្រឹះ ស្ថាន មីក្រូ ហិរញ្ញ វត្ថុ ដែល កំពុង ប្រតិបត្តិការ សរុប ចំនួន ៨៣ គ្រឹះ ស្ថាន ក្នុង នោះ ក៏ មាន គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែល កំពុង ត្រៀម ខ្លួន បម្រើ ដល់ អតិថិជន ផង ដែរ ៕