ភ្នំពេញ៖ មានករណីដ៏ស្លុតចិត្តមួយបានកើតឡើង ដោយសារក្មេងប្រុសតូចម្នាក់ឃើញមានភ្លៀងធ្លាក់ខ្លាំងបានចុះទៅដងទឹកពាងលេង ស្រាប់តែដាំដូងចូលក្នុងពាងលង់ទឹកស្លាប់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤នឹង២០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់កុមារងគ្រោះបានឲ្យដឹងថា ក្មេងរងគ្រោះ មាន ឈ្មោះ សុខវុត្ថា ភេទបុ្រស អាយុពីខួប០៨ខែ រស់ក្នុងបន្ទុកឪពុកម្ដាយត្រូវបាន ស្លាប់ រស់នៅភូមិជើងឯក ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលនេះបានរៀបរាប់ថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំខណៈស្រាប់តែបាត់ក្មេងប្រុសនោះមិនឃើញសោះទើបនាំគ្នាផ្អើលឆោឡោដើររកមើលនៅតែមិនឃើញទើបមានការសង្ស័យថាទៅលេងទឹកពាងដោយសារកាលពីពេលមុនៗ ក្មេងតូចនេះតែងទៅលេងទឹកពាង ។ នៅពេលទៅមើលនៅកន្លែងពាងទឹកស្រាប់តែឃើញក្មួយប្រុសរបស់គាត់ដេកស្លាប់នៅក្នុងទឹកពាងនោះបាត់ទៅហើយ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យមើល ។ បន្ទាប់ពីពិនិត្យសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះពិតជាបានលង់ទឹកពាង ស្លាប់ពិតប្រាកដមែនទើបសមត្ថកិច្ចជំនាញធ្វើកុសលវិច្ច័យរួចរាល់បានប្រគល់សពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕