ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលខណ្ឌដង្កោ បានចាប់ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្រោមបទក្លែងជាមន្ត្រីនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះប្រភពខាងលើបានឲ្យដឹងបន្តថា ការដែលចាប់ឃាត់ខ្លួនក្រុមក្លែងឯកសណ្ឋាននគរបាលជាតិនេះគឺ ផ្តើមចេញពីទំនាស់គ្នាជាមួយកម្លាំងប្រជាការពារហើយពួកគេបានអំនួតខ្លួនថាជា នគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានទំនាក់ទំនងសួរទៅខាងមន្ទីរប្រឆាំង គ្រឿងញៀនហើយខាងមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបដិសេធ និងឃាត់ខ្លួនបានជាបន្ត បន្ទាប់៩នាក់ហើយ និងរថយន្តទំនើបៗ ។
បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោថា បន្ទាប់ពីករណីនេះកើតឡើងយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោឃើញជនសង្ស័យទាំងនោះមានសភាពមិនប្រក្រតី ទើបឈានដល់ការស្រាវជ្រាវចាប់ឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់ ។ បច្ចុន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធី ៕