អាជ្ញាធរសុខាភិបាល ក្នុងប្រទេសម៉ុងហ្គោលី បន្តយុទ្នាការរបស់ពួកគេក្នុងការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ ព្រោះ៨០.៧% នៃចំនួនមនុស្សពេញវ័យ សរុបនៅម៉ុងហ្គោលី និងជាង៩០% នៃប្រជាជនពេញវ័យ ដែលរស់នៅក្នុងរដ្ឋធានីអូឡាឡាំពួរ បានទទួលការចាក់វ៉ាក់សាំង ប្រឆាំងនឹងវីរុសនេះ។ ទោះយ៉ាងចំនួននៃការឆ្លងនៅតែបន្តកើនឡើងដល់ទៅ ២ពាន់នាក់ក្នុងមួយថ្ងៃ។នៅ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មានការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកឆ្លង កូវីដ១៩ និងជួបរង់ចាំយូរ តាមឱសថស្ថាន។
ដូចនេះប្រជាជនបានសាកសួរពី ប្រសិទ្ឋភាពនៃវ៉ាក់សាំង ដោយសារចំនួននៃការឆ្លងស្លាប់ប្រចាំថ្ងៃកើនឡើងខ្ពស់ ដែលបង្ហាញពីការ មិនមានទំនុកចិត្តលើវ៉ាក់សាំង។