តារាសម្តែងឃីម រតនៈ រមែងប្រាប់មនុស្សចិត្តដិតដែលលោកស្គាល់ថា សុខភាពរបស់លោកនៅមិនទាន់ប្រសើរពីជំងឺប្រចាំកាយឡើយ។លោកនៅតែឈឺជាប្រចាំតែ ទោះលំបាកសុខភាពបែបណាក៍លោក មិនអាចចោលសិល្បៈបានឡើយ នៅតែទទួលថតសម្តែងតាមនិស្ស័យដែលចូលចិត្ត។
លោកឃីម រតនៈជា តារាម្នាក់ប្រចាំគ្រួសារតារាកម្ពុជា ដែលរមែងចេញមុខក្នុងសកម្មភាពមួយចំនួន ដូចជាចែកអំណោយជាដើម។ ស្ថិតនៅលើវិថីសិល្បៈអស់ជាច្រើនឆ្នាំតារាប្រុស រូបនេះបានថតសម្តែងនូវរឿងដុំមួយចំនួនដែលចាក់បញ្ចាំងនៅតាមរោងកុន។ លោកមាននិស្ស័យ ស្រឡាញ់សិល្បៈនេះតាំងពីយូរមកហើយ ដោយមិនអាចចោលបានឡើយ។ បើទោះជាសុខភាពមួយរយៈចុងក្រោយនេះផ្តុំដោយជំងឺផ្សេងៗ ក៏លោកនៅតែ បង្ហាញសកម្មភាពសិល្បៈ អោយតែនៅមានកម្លាំង បំពេញកើត។ មិត្តភក្តិជិតដិតជាច្រើន សរសើរអំពីទឹកចិត្តរបស់ តារារូបនេះ មិនត្រឹមសម្តែងទេ តែពេលសិល្បៈដូចគ្នាមានរវល់អ្វីនោះ លោកមិនមើលនឹងភ្នែកនោះទេគឺចូលរួម ចុះជួយឬ បរិច្ចាកថវិកាផ្ទាល់ខ្លួនដែលមានខ្លះជាកម្លាំងចិត្តក្នុងគ្រាលំបាកដូចគ្នា។