នាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោកកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកស្នងការរង កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ និងកម្លាំងក្រោមឱវាទពាក់ព័ន្ធ ចុះអន្តរាគន៍ពន្លត់អគ្គិភ័យភ្លាមៗ រលត់បាន១០០% នៅចំណុចរោងចក្រផលិតតុក្កតា ច្រាងហ៊ួរ ខេមបូឌា អិនធឺប្រាយ ចំណុចឃ្លាំងបាញ់ថ្នាំ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មូលហេតុឆេះនេះបណ្តាលមកពីជាងផ្សារជើងកង្ហារធ្លាក់កំទេចភ្លើងលើតុក្កតាឆ្លងឆាបឆេះតែម្តង។
ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០៣គ្រឿង និងរថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន០៣គ្រឿង បានរលត់ទាំងស្រុង។ ចំណែកសម្ភារខូចខាតមិនទាន់សន្និដ្ឋានបាននៅឡើយម្ចាស់មិនទាន់បានបំភ្លឺ៕