ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកថយក្រោយមិនប្រយ័ត្នរួចកឹនចំពីលើចំហៀងក្បាលក្មេងប្រុសម្នាក់ទើបតែអាយុ ១ខួបឈាមស្រោចពេញមុខ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទី ។ ចំពោះម្ចាស់រថយន្តបង្កត្រូវសមត្តកិច្ចឃាត់ទុកដើម្បីដោះស្រាយបញ្ហានេះជាមួយម្តាយសពក្មេងរងគ្រោះ ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៦និង៣០ នាទី យប់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចក្នុងបុរីលឹម ឈាង ហាក់ ក្នុងភូមិគ្រាំងដូនតីសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកសពក្មេងរងគ្រោះមានឈ្មោះ ឡាយ គឹមហេង ភេទប្រុសអាយុ១ខួប បច្ចុប្បន្ននៅជាមួយម្តាយ ក្នុងបុរីលឹមឈាង ហាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ។
បើតាមឪពុកក្មេងរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយរូបគាត់បានយកក្មេងរងគ្រោះ ត្រូវជាកូនទៅងូតទឹកពេលដែលងូតទឹកឲ្យរួចគាត់ ក៏បានប្តូរសំលៀកបំពាក់ឲ្យ បន្ទាប់មកស្រាប់តែក្មេងរងគ្រោះខាងលើបានដើរចេញពីក្នុង បន្ទប់មករត់លេងនៅខាងក្រៅជិតនឹងកន្លែងកើតហេតុខណៈភ្លាមនោះដែរ ស្រាប់តែ បុរសជាម្ចាស់ផ្ទះបានឡើងទៅលើរថយន្តស៊េរីទំនើបមួយគ្រឿងដែលមិនចាំស្លាកលេខ បានបើកអាយ៉ែថយក្រោយដោយមិនបានមើលឆ្វេងស្តាំក៏កិនចំពីលើចំហៀងក្បាលក្មេង ឈាមស្រោចពេញមុខដំបូងនៅមានដង្ហើមដោយម្តាយឪពុកក្មេងបានហៅកង់បីមកដឹក យកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរតែអកុសល ដោយសភាពធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតតែម្តងទៅបន្ទាប់មកពួកគាត់ក៏បានរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាម ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងខាងជំនាញចរាចរណ៍ចុះមកដល់រួចក៏បានឃាត់បុរសជាម្ចាស់រថយន្តបង្កខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កា ត់ចោមចៅទី២ដើម្បីធ្វើការសាកសួរបន្ទាប់មកដោយភាគីខាងរថយន្តបង្កសុំឪពុកម្តាយ ក្មេងរងគ្រោះសុំ សង ជាសំណង៤៥០០ ដុល្លារបញ្ចប់រឿងដោយមិនមានការប្ដឹងផ្ដល់ នោះទេបន្ទាប់មកឪពុកម្ដាយក្មេងរងគ្រោះក៏ព្រមទទួលសំណង៤៥០០ ដុល្លាបញ្ចប់រឿង តែម្ដងទៅ ៕