កំពង់ធំ៖ បុរសម្នាក់មកតាមកាប់ប្រហារ អតីតប្រពន្ធរបស់ខ្លួនដល់ផ្ទះឲ្យរបួសធ្ងន់ដោយសារខឹងនឹងអតីត ប្រពន្ធរូបនេះឲ្យអ្នក ទីបីចូលគេង ដោយ មិនបានសុំអនុញ្ញាតពីខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាអតីតប្តី មាន ឈ្មោះ ស៊្រុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ធំ ។
ទន្ទឹមនឹងនេះស្ត្រីរងគ្រោះបានប្រាប់ដំណើររឿងឲ្យដឹងថា ដំបូងឡើយជនបង្ក ស្រ៊ុន ពេជ្ររស្មី មកឈប់ម៉ូតូ មុខតូប ហើយស្រែកសួរថា«កូន នៅឯណា? នៅជាមួយអ្នកណា?»។ នាងបានប្រាប់ថា«កូននៅគេងក្នុងផ្ទះមិនទាន់ ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) និងជាងម្នាក់ទៀត កំពុងលាបថ្នាំផ្ទះ»។ ភ្លាមនោះជនសង្ស័យបានទាញកាំបិតមកប្រហារ មកលើរូបនាងតែម្តងដូចមានចេតនាទុកមុន ហើយស្រែកថា «ហេតុអីបានជា ឲ្យគេចូលបន្ទប់មិនសុំការអនុញ្ញាត ពីគេជាមុនសិន!?»។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មានប្រសាសន៍បញ្ជាក់ថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ហើយពេលនេះជនបង្កឈ្មោះ ស្រ៊ុន ពេជ្ររស្មី កំពុងរត់គេចខ្លួន មិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងកំពុង តាមប្រមាញ់ ជនបង្កហេតុចាត់វិធានការតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕